បំពង់បង្ហូរឧស្ម័នហ្គាសនឹងតភ្ជាប់កូរ៉េ ទាំង២ជាមួយរុស្ស៊ី ហើយបំពង់នោះនឹងដើរ តួនាទីយ៉ាងសំខាន់បំផុតនៅក្នុងទំនាក់ទំនង ឧបទ្វីបកូរ៉េដើម្បីបញ្ចប់ភាពតានតឹងប្រឈម មុខដាក់គ្នានៅពេលនេះ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិភាក្សា នៅប្រទេសអាល្លឺម៉ង់នាពេលកន្លងមក ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in បានលើកឡើងពីគម្រោងនាំមកនូវ សន្តិភាពឧបទ្វីបកូរ៉េគឺការបង្កើតទំនាក់ទំនង មិត្តភាព។
លោក មូន បានបញ្ជាក់ទៀតថា នៅ ពេលនេះមាន «គម្រោងសេដ្ឋកិច្ចថ្មីសម្រាប់ ឧបទ្វីបកូរ៉េ ហើយគម្រោងនោះនឹងក្លាយ ជាការពិតប្រសិនបើកម្មវិធីបរមាណូកូរ៉េខាង ជើងត្រូវបានដោះស្រាយនោះ»។
សារព័ត៌មាន Korea Herald បានផ្សាយ ថា គម្រោងបំពង់ឧស្ម័នខាងលើនឹងធ្វើឲ្យ កូរ៉េខាងជើងខាងត្បូងមានទំនាក់ទំនងនឹង គ្នាឡើងវិញ។ ទាំងនោះនឹងនាំមកនូវភាព សុខសាន្តដល់ពលរដ្ឋប្រទេសទាំង២។
ជាមួយគ្នានោះសកម្មភាពចរាចរណ៍ផ្លូវ ដែកតភ្ជាប់ប្រទេសទាំង២ត្រូវបានធ្វើឡើង ដោយផ្លូវរថភ្លើងធ្វើដំណើរចេញពីទីក្រុង Busan និង Mokpo ឆ្លងកាត់ទីក្រុងព្យុងយ៉ាង ទៅកាន់ប្រទេសចិនក៏ដូចជារុស្ស៊ី និងអឺរ៉ុប ផងដែរ។
កាលពីឆ្នាំ២០០៨ នៅទីក្រុងមូស្គូរដ្ឋា ភិបាលទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបាន ព្រមព្រៀងគ្នាក្នុងការសាងសង់បំពង់បង្ហូរ ឧស្ម័នមកកាន់ឧបទ្វីបកូរ៉េ។ បំពង់ឧស្ម័ន នឹងឆ្លងកាត់ទឹកដីកូរ៉េខាងត្បូង១.១០០ គីឡូម៉ែត្រ និង៧០០គីឡូម៉ែត្រឆ្លងកាត់ ទឹកដីកូរ៉េខាងជើង ហើយបន្តទៅកាន់ ប្រទេសចិន។ តាមការបញ្ជាក់របស់ ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបំពង់បង្ហូរ ឧស្ម័នខាងលើនឹងបញ្ជូនហ្គាសប្រមាណ ១០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំៗ។
គម្រោងខាងលើនឹងនាំមកនូវផល ប្រយោជន៍ដល់ភាគីទាំងសងខាងដោយ រុស្ស៊ីនឹងមានអតិថិជនថ្មី ចំណែកកូរ៉េខាង ជើងនឹងទទួលបានផលប្រយោជនជា ឈ្មួញកណ្តាល ចំណែកកូរ៉េខាងត្បូងនឹង មានប្រភពផ្គត់ផ្គង់ឧស្ម័នថេរ និងសន្សំសំចៃ ទៀតផង។
ក៏ប៉ុន្តែក្រុមហ៊ុន Gazprom របស់រុស្ស៊ី និងក្រុមហ៊ុន Kogas របស់កូរ៉េខាងត្បូង មិនទាន់ព្រមព្រៀងគ្នានៅឡើយលើបញ្ហា ថាតើភាគីណាមួយជាអ្នកទទួលខុសត្រូវ ក្នុងការសាងសង់បំពង់បង្ហូរឧស្ម័នក្នុងទឹក ដីកូរ៉េខាងជើង? ហើយភាគីណាមួយជា អ្នកទទួលខុសត្រូវនៅក្នុងពេលមានឧបទ្ទវ ហេតុ? ៕ ម៉ែវ សាធី