ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីកាប់ឈើនៅខេត្តព្រះវិហារក្រុមហ៊ុនដួងស្រួចគ្រុបប្រើអាជ្ញាប័ណ្ណចូលអារឈើក្នុងដែនជម្រកសត្វព្រៃលំផាត់បន្ត

ចែករំលែក៖

ខេត្តរតនគិរី៖ ក្រុុមហ៊ុនដួងស្រួចត្រូវ គេរាយការណ៍ថា កំពុងធ្វើសកម្មភាពដឹក ជញ្ជូនឈើនៅក្នុងស្រុកលំផាត់យ៉ាង គគ្រឹកគគ្រេងបន្ទាប់ពីក្រុមហ៊ុននេះបាន បញ្ចប់សកម្មភាពដូចគ្នានេះនៅឯខេត្តព្រះ វិហារ។ ក្រោមរូបភាពនៃការដឹកជញ្ជូនឈើ ដែលកាប់រួចក្រុមហ៊ុននេះទទួលបានអាជ្ញា ប័ណ្ណដើម្បីដឹកជញ្ជូនឈើទាំងនោះ។ ក៏ប៉ុន្តែ បើតាមអ្នកភូមិសកម្មភាពនៃការដឹកជញ្ជូន ឈើមិនខុសពីការកាប់ឈើប៉ុន្មានទេ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កាល ពីពេលថ្មីៗនេះក្រុមហ៊ុនដួងស្រួចគ្រុបដែល មានអាជ្ញាប័ណ្ណប្រមូលឈើ (ដួល)ក្នុងដី គម្រោងសម្បទានដីសង្គមកិច្ចបានប្រើ ប្រាស់មនុស្សជាច្រើននាក់យករណារយន្តអារឈើគ្រប់ដៃចូលក្នុងព្រៃដែនជម្រកសត្វព្រៃលំផាត់អារឈើល្អៗយ៉ាងគគ្រឹក គគ្រេង ។

សេចក្តីរាយការណ៍បានបន្តថា នៅ ចំណុចអូរចាក់ចាប អូរខ្វែង អូរបឿក អូរ តាង៉ត អូរតាង៉ែ អូរបោក និងសមុទ្រសេដា លើ និងសមុទ្រសេដាក្រោម ក្នុងឃុំសេដា ស្រុក​លំផាត់ ក្រុមហ៊ុនដួងស្រួចគ្រុបកំពុងមានសកម្មភាពឲ្យមនុស្សជាច្រើននាក់ ចែកយករណារយន្តអារឈើគ្រប់ដៃចូល ក្នុងព្រៃដែនជម្រកសត្វព្រៃលំផាត់ចូលអាររំលំផ្តួលយ៉ាងរង្គាលក្នុងព្រៃដែនជម្រកអភិរក្សសត្វព្រៃលំផាត់ ។

ជុំវិញករណីនេះលោក នូ ថេ អភិបាល ស្រុកលំផាត់បានថ្លែងថា ពិតជាមានមនុស្សចូលទៅអារឈើនៅចំណុចខាងលើនោះ ប្រាកដមែន។ ចំនួនមនុស្សដែលចូលទៅអាររំលំឈើនៅតំបន់ខាងលើនោះមានចំនួន ជិត៣០នាក់មានម៉ូតូគ្រប់គ្នាប្រដាប់ដោយ រណារយន្តអារឈើគ្រប់ដៃ ។

លោកអភិបាលស្រុកបានបន្តថា លោកបានបញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួនមនុស្ស ទាំងអស់នោះមកសាលាស្រុកលំផាត់ដើម្បី ណែនាំអប់រំហើយ ។

បើទោះជាយ៉ាងនេះក្តីបើតាមសេចក្តី រាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកលំផាត់បានឲ្យដឹងថា ពួកគាត់នៅតែឃើញមនុស្សកំពុងចូលអាររំលំឈើនៅភូមិសាស្ត្រខាង លើយ៉ាងគគ្រឹកគគ្រេងដដែល ។

សូមបញ្ជាក់ថា ក្រុមហ៊ុនដួងស្រួចគ្រុប មានអាជ្ញាប័ណ្ណប្រមូលឈើ(ដួល) នៅ ក្នុងដីគម្រោងសម្បទានដីសង្គមកិច្ចចំនួន៦.១៣១,០៧៩៣ហិកតា មានទីតាំងស្ថិត នៅក្នុងស្រុកលំផាត់ និងស្រុកបរកែវ ខេត្ត រតនគិរី ៕ ហេង សូរិយា


ចែករំលែក៖