ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆេះផ្ទះអធិការខណ្ឌដូនពេញខណៈកំពុងជួលឲ្យគេនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ ៖ មានអគ្គីភ័យឆាបឆេះផ្ទះទាំងព្រឹកនៅក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្ទះលេខ៧៤cផ្លូវលេខ៣៨៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ករណីអគ្គីភ័យខាងលើនេះ គឺបណ្តាលមកពីម្ចាស់ផ្ទះពេលចំអិនអាហារទុកចោល ហើយចេញទៅរួចចាក់សោពីខាងក្រៅបង្កជាអណ្តាតភ្លើងឆេះបែបនេះ​តែ​ម្តង​ ។ ក្នុងការជួយអន្តរាគមន៏សង្គ្រោះអគ្គីភ័យខាងលើនេះ​​រថ​យន្តពន្លត់អគ្គីភ័យក៏បានមកដល់ដែលតែមិនបានបាញ់ទេដោយសារមិនមានឆាប់ឆេះខ្លាំង។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា រហូតមកដល់ម៉ោង៩នឹង៣៩នាទី ថ្ងៃដដែល ទើបបាញ់ពន្លត់ភ្លើងទាំងស្រុង តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណារង​របួស​នោះទេ ប៉ុន្តែ​បាន​បណ្ដាល​ឲ្យ​ខូចខាតសម្ភារះ​មួយចំនួនតូច៕ ស រស្មី


ចែករំលែក៖