ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតនៅពេលបញ្ជូនមកកាន់មន្ទីរពេទ្យ និងមនុស្ស៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងរវាងរថយន្ត៣គ្រឿង នៅចំណុចចំណោទអូត្រាវ(ចំណោទមច្ចុរាជ) ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៥ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។
ជុំវិញករណីនេះ ប្រភពពីលោកវរៈសេនីយ៍ឯក អ៊ី សុខា ស្នងការរង ទទួលផែនសណ្តាប់ធ្នាប់ បានគូសបញ្ជាក់ថា នៅថ្ងៃទី11 ខែកក្កដា ឆ្នាំ2017វេលាម៉ោង15:00នាទី លើផ្លូវជាតិលេខ4 ត្រង់ចំណុច ចំណោទអូរត្រាវ ចន្លោះគីឡូម៉ែត្រ 214-215 ស្ថិតនៅក្នុងភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត 01គ្រឿងម៉ាក LEXUS RX300 ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AH-3088 បើកបរដោយ ឈ្មោះ អ៊ូ ពាន ភេទ ប្រុស អាយុ៥២មានទីលំនៅខេត្តកំពត(តៃកុងឡាន)រួមដំណើរមនុស្ស០៤នាក់ ស្រី 02នាក់ក្នុងនោះទី០១_ ឈ្មោះ អ៊ូច ស្រីនាង ភេទស្រីអាយុ៤៣ឆ្នាំ ទី០២_ឈ្មោះ អាវ មួយស័រ ភេទស្រីអាយុ១៧ឆ្នាំមានទីលំនៅខេត្តកំពតទី០៣_ឈ្មោះ នូ មករា ភេទ ប្រុសអាយុ៤៣ឆ្នាំមានទីលំនៅខេត្តកំពត និងទី០៤ ពុំមានរបួស បើកបរក្នុង ទិសដៅពីក្រុងព្រះសីហនុ និងរថយន្ត 01គ្រឿងម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2AK-2841 បើកបរដោយ ជនជាតិ កូរ៉េ ជិះគ្នាចំនួន 02នាក់ មានទិសដៅពី ព្រលានយន្តហោះអន្តរជាតិកងកេង ឆ្ពោះមក ក្រុងព្រះសីហនុ និង រថយន្តដឹកកុងតឺន័រ 01គ្រឿង ពណ៌ ខៀវពាក់ស្លាកលេខភ្នំពេញ3C-4799 មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យ៖ -រងរបួសធ្ងន់មនុស្សស្រីម្នាក់ឈ្មោះ អ៊ូច ស្រីនាង ភេទស្រីអាយុ៤៣ឆ្នាំ ក្រោយមកស្លាប់ នៅមន្ទីរពេទ្យ។ -រងរបួសមធ្យមមនុស្សចំនួន 02នាក់ស្រី 01 បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព។ -រងរបួសស្រាល ជនជាតិ កូរ៉េ ចំនួន 02នាក់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ។
ដោយឡែក បើយោងតាមប្រភពពីសាក្សីបានឃើញហេតុការណ៏ បានអះអាងថានៅមុនកើតហេតុ គេបានឃើញ រថយន្ត LEXUS RX300 ពណ៌ ស្ករ ពាក់ស្លាកលេខភ្នំពេញ2AH-3088 បើកចេញពីក្រុងព្រះសីហនុ (ពីលិចទៅកើត) មកដល់ចំណុចកើតហេតុ ក៏បានជែងរថយន្ត ហើយបានបុកជាមួយរថយន្ត LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ2AK-2841 ដែលបានដឹកភ្ញៀវជនជាតិកូរ៉េចេញពីព្រលានយន្តហោះកងកេង ឆ្ណោះមកកាន់ក្រុងព្រះសីហនុ ពេញទំហឹង ធ្វើអោយរថយន្តរថយន្ត LEXUS RX300 ពណ៌ ស្ករ ខ្ទាតទៅបុកជាមួយរថយន្តកុងតៃនឺ ផ្នែកខាងក្រោយនៃរថយន្តរបស់ខ្លួនជាមួយមុខរថយន្តកុងតឺន័រ ដែលបើកក្នុងទិសដៅចូលក្រុងស្របទិសជាមួយរថយន្ត LEXUS RX300 ពណ៌ ស បង្កឲ្យមនុស្ស៤នាក់ ក្នុងរថយន្តរថយន្ត LEXUS RX300 ពណ៌ ស្ក រងរបួស០៤នាក់ ក្នុងចំណោម០៥នាក់ ហើយបានស្លាប់ម្នាក់នៅមន្ទីរពេទ្យ និងភាគីរថយន្ត LEXUS RX300 ពណ៌ ស រងរបួសធ្ងន់ម្នាក់ និង ស្រាលម្នាក់ រី ឯតៃកុងរថយន្តកុងតឺន័រ ដោយឃើញស្ថានភាពធ្ងន់ធ្ងរ ក៏បានចុះរត់គេចខ្លួនភ្លាមៗតែម្តង ៕ ឆ្លាម សមុទ្រ