ខេត្តពោធិ៍សាត់៖ កំម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចប្រមាណ៥នាក់ ចុះល្បាត់ក្នុងភូមិសាស្ររបស់ខ្លួននៅពេលយប់ដើម្បីភូមិឃុំមានសុវត្ថិភាព បានប្រទះជនមួយក្រុមកំពុងធ្វើសកម្មភាពប្រព្រិត្តបទល្មើសនេសាទ(ឆក់ត្រី) ប៉ុន្តែបានរត់គេចខ្លួនបាត់អស់បន្សំនៅឧបករណ៍ខុសច្បាប់ស្តីពីជលផលជាវត្ថុតាង។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្នៅ និងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកំលាំងចុះអនុវត្តន៍បានឲ្យដឹងថា កន្លងមកករណីបទល្មើសនេសាទ(ឆក់ត្រី)នេះ ប្រជាពលរដ្ឋក៍ឧក្សាផ្ដល់ព័ត៌មានជុំវិញកើតមានបទល្មើសនេសាទខាងលើនេះដែរ ហើយនៅម៉ោងខាងលើកំលាំងបាននាំគ្នាចុះល្បាត់ដើម្បីភូមិឃុំមានសុវត្ថិភាព និងព្យាយាមរុករកបទល្មើសនេសាទដែលប្រជាពលរដ្ឋឧក្សាផ្តល់ឲ្យផងដែរនោះ ក៍បានប្រទះឃើញកំពុងធ្វើសកម្មភាពប្រព្រិត្តជាក់ស្តែងនៅកន្លែងផ្សេងៗគ្នា នៅតាម.បឹង.ព្រែក.ទំនាបៗ និងប្រឡាយទឹកជាដើម ប៉ុន្តែក្រុមជនសង្ស័យគ្រាន់តែឃើញសមត្តកិច្ច បានទំលាក់ឧបករណ៍ជាវត្ថុតាងចោលរត់គេចយកតែរួចខ្លួនបាត់អស់។
ប្រភពព័ត៌មានខាងលើបន្តថា ឧបករណ៍ខុសច្បាប់ស្តីពីជលផលជាវត្ថុតាងត្រូវបានយកមករក្សាទុករួមមាន ដុំអាំងទ័រ ចំនួន ០៤គ្រឿង អាគុយចំណុះ ៤០អំព័រចំនួន ៤ធុង កន្តកពណ៏ក្រហម និងត្រួយចេកមានចងក្រមាសំរាប់ដាក់អាគុយស្ពាយដើរធ្វើសកម្មភាពចំនួន ៤កម្លេរ និងឈើឬឬស្សីផ្នែកខាងចុងហើយមានតដែករួមទាំងមានព័ទទៅដោយខ្សែភ្លើងចំនួន ៤គូរ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ឧបករណ៍ខុសច្បាប់ស្តីពីជលផលជាវត្ថុតាង យកមករក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច បន្តធ្វើការស្រាវជ្រាវវែករកមុខជនប្រព្រិត្ត ដើម្បីយកមកអនុវត្តច្បាប់ឲ្យខាងតែបាន៕ ប៉ឹម ពិន