ព័ត៌មានទាន់ហេតុការណ៍៖

ពិធីអបអរសាទរប្រារព្ទទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទត្រូវស្តាប់កូនចៅ និងយុវជនគឺជាជំហានដំបូងដើម្បីជួយពួកគេឱ្យលូតលាស់ប្រកបដោយសុខភាព និងសុវត្ថិភាព

ចែករំលែក៖

ខេត្តប៉ៃលិន ៖ លោក សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិន បានអំពាវនាវឱ្យអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងមន្ត្រីរាជការនិង ប្រជាពលរដ្ឋ, លោកគ្រូ អ្នកគ្រូ នៅក្នុងសហគមន៍ទាំងអស់ ត្រូវតែរួមគ្នាទប់ស្កាត់ដាច់ខាត មិនឱ្យមានគ្រឿងញៀន ដូចពាក្យស្លោកពោលថា គ្មានគ្រឿងញៀននៅក្នុងមូលដ្ឋាន ឬចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន ។

លោកថ្លែងដូចនេះ នៅក្នុងពិធីទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទត្រូវស្តាប់កូនចៅ និងយុវជន គឺជាជំហានដំបូង ដើម្បីជួយពួកគេលូតលាស់ប្រកបដោយសុខភាព និងសុវត្ថិភាព ដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណវត្តរតនសោភ័ណ ក្រុងប៉ៃលិន ដែលបានអញ្ជើញចូលរួមពីលោកប្រធានសាលាដំបូង ព្រះរាជអាជ្ញា មេបញ្ជាការ មេបញ្ជាការរង ស្នងការ ស្នងការរង ប្រធានមន្ទីរជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សរាប់រយនាក់ចូលរួមផងដែរ ។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ទៅលើយុវជន ដែលជាសិ ស្សានុសិស្ស ត្រូវយល់ដឹងពីបញ្ហាគ្រឿងញៀន ថាតើគ្រឿងញៀនគឺជាអ្វី និងផលប៉ះពាល់ របស់វា បើសិននៅសហគមន៍ ឬនៅតាមសាលារៀនរបស់អ្នកមានគ្រឿងញៀន ត្រុវជៀស ឱ្យឆ្ងាយ និងត្រូវរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច ដែលនៅជិតអ្នកបំផុត ហើយបញ្ហា គ្រឿ់ងញៀននេះ គឺជាបញ្ហាចំបង របស់រាជរដ្ឋាភិបាលដែលបានអនុវត្តយ៉ាងក្តៅគគុកនាពេ លបច្ចុប្បន្ន ។

យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តប៉ៃលិនបានឱ្យដឹងថាសមត្ថកិច្ចបានបង្ក្រាបការជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ចំនួន៣៩លើក ឃាត់ខ្លួនជនសង្ស័យ បានចំនួន៨៦នាក់ ស្រី៨នាក់ ដោយនៅក្នុងឆ្នាំ២០១៦ មានចំនួន២៧លើក បើប្រៀបធៀបគឺ មានការកើនឡើង ។

ចំណែកវត្ថុតាង ដែលចាប់បានរួមមានគ្រឿងញៀនប្រភេទម្សៅទឹកកកបានចំនួន១០៩កញ្ចប់ ស្មើនឹង២២៦.៤២ក្រាម និង២៤កញ្ចប់តូច ថ្នាំយ៉ាម៉ាប្រភេទគ្រាប់(WY)ចំនួន៨៧៦គ្រាប់ ស្មើនឹង៨៦.៧៤ក្រាម រថយន្ត១គ្រឿង ម៉ូតូ៨គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន៦គ្រឿង ទូរស័ព្ទដៃចំនួន២៦គ្រឿង ស្នាប់ដៃចំនួន២ ដាវសាម៉ារ៉ៃចំនួន២ កញ្ឆាក្រៀម ចំនួន៣ដើម កញ្ឆាស្រស់ចំនួន៨៦ដើម បំពង់សម្រាប់ជក់កញ្ឆាចំនួន២ និងជ្រុញហាន់កញ្ឆា ចំនួន១ និងកាំបិត១ ប្រាក់ខ្មែរចំនួន៩៤០០រៀល ប្រាក់ថៃចំនួន៤០បាត ព្រមទាំងសម្ភារស ម្រាប់ជក់ និងថង់វេចខ្ចប់មួយចំនួនទៀត ។

លោកគ្រូ, អ៊ុច សុភក្ត្រ័ ជាគ្រូបង្រៀនសិស្ស អនុវិទ្យាល័យភ្នំយ៉ាតបានសំណូមពរ ដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញ សូមឱ្យរិទ្ធបន្ទឹងចំពោះអ្នកប្រើប្រាស់ថ្នាំញៀននិងត្រូវអនុវត្តន៍ទៅលើច្បាប់ចរាចរគ្រឿងញៀននៅក្នុងសង្គមលោកបាននិយាយបន្តទៀត សូមផ្ដាំផ្ញើទៅលើ ឪពុកម្ដាយសិក្សានុសិស្សដែលមានកូន ឬចៅពេញវ័យសុំអប់រំកូនចៅ,សុំឱ្យជៀសវៀងឱ្យផុតការជក់គ្រឿងញៀន និងបង្កើតបងធំៗ ហើយសូមអាណាព្យាបាលមេត្តា ជួយពិនិត្យកូនចៅ ខិតខំជួយអប់រំឱ្យដិតដល់កូចៅជៀសវៀង សេពគប់ជាមួយមិត្តភក្កិ ដែលជក់គ្រឿងញៀន ,យើងជាពលរដ្ឋខ្មែរធ្វើយ៉ាងត្រូវតែគេចឲ្យផុត៕ ស សារ៉េត


ចែករំលែក៖