ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន សហការជាមួយក្រសួងការងារ ចុះឆែកឆេរ និងត្រួតពិនិត្យ២១៦នាក់ជនជាតិចិនទាំងអស់ រស់ និងធ្វើការគ្មានច្បាប់នៅមជ្ឃមណ្ឌល ព្រីនល៍ ផ្លាហ្សា

ចែករំលែក៖

ភ្នំពេញៈ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន សហការជាមួយក្រសួងការងារ ចុះធ្វើត្រួតពិនិត្យអធិការកិច្ចនៅការដ្នានសំណង់របស់មជ្ឃមណ្ឌល ព្រីនល៍ ផ្លាហ្សា ស្ថិតនៅតាមផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការចុះត្រួតពិនិត្យ និងឆែកឆេរខាងលើនេះ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្នាន នាយកដ្ឋានជនបរទេស អន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន សហការជាមួយក្រសួងការងារ ចុះត្រួតពិនិត្យ២១៦នាក់ ជនជាតិចិនទាំងអស់ ។

ជាចុងក្រោយលោក ឧត្តមសេនីយ៍ឯក កែម សារិន ក៏បានអំពាវនាវដល់អ្នកវិនិយោគ មុននឹងយកបុគ្គលិកបរទេសមកធ្វើការ សូមមកធ្វើបែបបទ បំពេញច្បាប់ជាមុនសិន។ សម្រាប់ក្រុមហ៊ុនមួយនេះមានបុគ្គលិកសរុបចំនួន២១៦នាក់ ជនជាតិចិនទាំងអស់។ បើតាមលោក ឧត្តមសេនីយ៍ឯក កែម សារិន បានថ្លែងប្រាប់អោយដឹងថា សម្រាប់បុគ្គលិកទាំងនេះ គឺពួកគេមានឯកសារត្រឹមត្រូវទាំងអស់ បន្ទាប់ពីពិនិត្យរួចមកនោះ។

ក្នុងដំណើរប្រតិបត្តិការនេះ តំណាងក្រុមហ៊ុន បានសហការជាមួយនគរបាលជំនាញ បង្ហាញឯកសារពាក់ព័ន្ឋជាច្រើន ជូនសមត្ថកិច្ចដើម្បីត្រួតពិនិត្យ តាមផ្លូវច្បាប់ផងដែរ ៕ ស រស្មី


ចែករំលែក៖