ព័ត៌មានទាន់ហេតុការណ៍៖

​បុរស​ម្នាក់ ដាច់ចិត្តចងកសម្លាប់ខ្លួនព្រោះមានជំងឺព្យាបាលមិនជា នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់បានចងកសម្លាប់ខ្លួនក្រោមដើមស្វាយ សង្ស័យមានជំងឺប្រចាំកាយព្យាបាលមិនជា បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍សមត្ថកិច្ចចុះពិនិត្យ ។

ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី​វេលាម៉ោង៦ព្រឹក ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិត្រពាំងភ្លោះ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។

សមត្ថកិច្ចថា កម្លាំងនគរបាលស្រុក សហការជាមួយនគរបាលជំនាញ និងក្រុមគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុ។ សព​ដែលស្លាប់មានឈ្មោះ អួ ហាង អាយុ៦៨ ឆ្នាំ មុខរបរកសិកររស់នៅត្រពាំងភ្លោះ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្រោយពីពិនិត្យសាសពរួចមិនឃើញមានស្នាលស្នាមសម្គាល់ជាអំពើឃាដកម្មអ្វីនោះទេ ដោយ ជន​រង​គ្រោះ ​ពិតជា​បាន​ស្លាប់​ចងកសម្លាប់ខ្លួនឯង​ប្រាកដមែន ខណៈក្រុមគ្រួសារបានអះអាងប្រាប់សមត្ថកិច្ចថា ប្ដីគាត់មានជំងឺព្យាបាលមិនជាយូរឆ្នាំមកហើយ ដោយខ្ចីបុលអ្នកភូមិទិញថ្នាំសង្កូវផឹកដែរ ប៉ុន្តែនៅមិនធូរស្រាល ស្រាប់តែគិតខ្លីបែបនេះ ។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវសមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់ទៅ​ឲ្យ​ក្រុម​គ្រួសារ​យកធ្វើបុណ្យ​តាម​ប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖