ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីធ្លាក់ភ្នែក មកដល់ផ្ទះឳពុកស្តីប្រដៅបែរជាស្ទុះមកវាយបែកក្បាល

ចែករំលែក៖

 

ភ្នំពេញ៖ បុរសម្នាក់បានដើរផឹកស៊ីស្រវឹងធ្លាក់ភ្នែក ខណៈមកដល់ផ្ទះ ស្រាប់តែឪពុកបានស្ដីប្រដៅបន្តិចបន្តួច ក៏ក្លាយទៅជាទំនាស់ពាក្យសម្ដី ហើយជននោះបានស្រែកឡូឡា ដោយទ្រាំលែងបានឪពុកបានយកដុំឈើគប់ទៅលើកូនប្រុសម្នាក់នេះ។

ភ្លាមៗនោះ កូនប្រុសតិរច្ឆានខាងលើ ក៏បានទាញយកកៅអី និងដំបងឈើវាយទៅលើឪពុកបណ្ដាលឲ្យបែកក្បាល ហើយពេលឃើញបែបនេះ ស្រ្តីជាម្ដាយបានចូលទៅឃាត់ ក៏ត្រូវបានកូនប្រុសរូបនោះវាយបណ្ដាលឲ្យរងរបួសពកក្បាលដែរ បន្ទាប់មកកម្លាំនគរបាលប៉ុស្ដិ៍ចោមចៅបានចុះទៅឃាត់ខ្លួនជននោះភ្លាមៗដែរ។

ហេតុការណ៏នោះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងពោធិ៍ ដង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាឪពុកឈ្មោះ ឡ សៀម អាយុ៦៥ឆ្នាំ រងរបួសបែកក្បាល ម្ដាយឈ្មោះ ភូ គឹមអៀ អាយុ៦០ឆ្នាំ រងរបួសពកក្បាល។ ពួកគាតស្នាក់នៅក្នុងផ្ទះល្វែងកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងក្ដារ ឃុំស្រែជាខាងត្បូង ស្រុកដងទុង ខេត្តកំពត។ ចំណែកកូនប្រុសតិរច្ឆានដែលជាជនដៃដល់វាយឪពុកម្ដាយនោះ ឈ្មោះ ឡ ហាប់ អាយុ៣០ឆ្នាំ អតីតជាអ្នកបើកបររថយន្តឲ្យជនជាតិចិន ប៉ុន្តែក្រោយមកឈប់ទៅវិញ ដោយសារតែការផឹកស្រវឹង និងសង្ស័យញៀនថ្នាំផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់ខាងលើនោះបានដើរផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក ទើបចូលផ្ទះ។ ខណៈនោះបុរសជាឪពុកបានស្ដីប្រដៅបន្តិចបន្តួច ធ្វើឲ្យជននោះខឹងបានស្រែកឡូឡា ដោយសារខ្មាសអ្នកស្រុក និងទ្រាំលែងបានធ្វើឲ្យបុរសជាឪពុកបានយកដុំឈើគប់ទៅលើកូនប្រុសម្នាក់នេះ។ ភ្លាមៗនោះ កូនប្រុសតិរច្ឆានខាងលើក៏បានទាញយកកៅអី និងដំបងឈើវាយទៅលើឪពុកបណ្ដាលឲ្យបែកក្បាល ហើយពេលឃើញបែបនេះ ស្រ្តីជាម្ដាយបានចូលទៅឃាត់ ក៏ត្រូវបានកូនប្រុសរូបនោះវាយបណ្ដាលឲ្យរងរបួសពកក្បាលដែរ បន្ទាប់មកកម្លាំនគរបាលប៉ុស្ដិ៍ចោមចៅបានចុះទៅធ្វើការខាប់ខ្លួនជននោះភ្លាមៗដែរ ប៉ុន្តែអត់ទាន់ដឹងថា ចាត់ការបែបណានៅឡើយទេ ៕ សុខាសែនជ័យ


ចែករំលែក៖