ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំការមនចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ដែលរស់ និងធ្វើការគ្មានច្បាប់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៨៦ នៅហាងកាហ្វេដាលីន និងកន្លែងជួសជុលម៉ាស៊ីនត្រជាក់ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យ និងឆែកឆេរនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងមូលដ្ឋានខណ្ឌចំការមនចុះមកត្រួតពិនិត្យ និងឆែកឆេរ មករស់នៅ និងធ្វើការខុសច្បាប់។
បច្ចុប្បុនជនជាតិវៀតណាមទាំងនេះត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕ ស រស្មី