ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយ ម្លាំងអធិការនគរបាលស្រុកជីក្រែង និងកម្លាំងអធិការស្រុកស្វាយលើ ដឹកនាំដោយលោកវរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័ព្រហ្មទណ្ឌកំរិតធ្ងន់ ចុះ អនុវត្តដីកាចាប់ខ្លួនជនសង្ស័យ ពី បទ ហិង្សាដោយចេតនា ដែលប្រព្រឹត្តិនៅភូមិបឹងមាលា ឃុំ បឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០១៤ តាមដីការ ចាប់ខ្លូនលេខ ២១៥ ចុះថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៦ ចេញដោយចៅក្រមស៊ើបសួរ ឈុន ចាន់សីហា រួចនាំយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ចាត់ការបន្តទៅតាមផ្លូវច្បាប់។
ហេតុការណ៍ចាប់ខ្លួនជនសង្ស័យធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះខាងប្រពន្ធរបស់ខ្លួនភូមិ បឹងមាលា ឃុំ បឹងមាលា ស្រុក ស្វាយលើ ខេត្ត សៀមរាប។
លោកវរសេនីយ៍ឯក ដួង សុខា បានប្រាប់ថា ជនសង្ស័យឈ្មោះ ហ៊ៅ ហឿរ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មានស្រុកកំណើត នៅភូមិ សំរោងកញ្ចោច ឃុំ ឬស្សីលក ស្រុក ជីក្រែង ខេត្តសៀមរាប,បច្ចុប្បន្នរស់នៅភូមិ បឹងមាលា ឃុំ បឹងមាលា ស្រុក ស្វាយលើ ខេត្ត សៀមរាប។
ជនសង្ស័យម្នាក់នេះ បាន វ៉ៃ គេ រួច រត់គេចខ្លួន អស់រយៈពេលជាង២ឆ្នាំ ពីបទ ហិង្សា ដោយចេតនា ដែលប្រព្រឹត្តិទៅនៅភូមិ បឹងមាលា ឃុំ បឹងមាលា ស្រុក ស្វាយលើ ខេត្ត សៀមរាប , កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៤។ តាមដីកា ចាប់ខ្លូនលេខ ២១៥ ចុះថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៦ ចេញដោយចៅក្រមស៊ើបសួរ ឈុន ចាន់សីហា ទើបត្រឡប់ចូលស្រុកវិញ ខាងប្រពន្ធវិញ ខណៈនេះអស់លក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ចនគរបាលស្រុក ស្វាយលើ ខេត្តសៀមរាប ៕ ប៊ុនរិទ្ធី