ខេត្តស្ទឹងត្រែងៈ ជនសង្ស័យចំនួន២នាក់ ដែលជាចោរលួចម៉ូតូស្ទាត់ជំនាញ ហើយយ៉ាងសកម្មចំនួន២នាក់ លួចពីខេត្តស្ទឹងត្រែង យកទៅលក់នៅហាងខេត្តរតនៈគីរី លួចពីខេត្តរតនគីរីយកមកលក់នៅហាងខេត្តស្ទឹងត្រែង អស់លក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ច ខណៈធ្វើសកម្មភាពយកម៉ូតូមកលក់នៅចំណុចខាងលើ ដោយម្ចាស់ហាងឃើញអ្នកទាំងពីរ គួរឲ្យសង្ស័យ ក៏បានរាយការណ៍ សមត្ថកិច្ចថា មានគេយកម៉ូតូមកលក់ឲ្យហាងរបស់ខ្លួន ដែលមានផ្លាកយីហោឈ្មោះ ស្រៀង សុភ័ត្រា ដែលស្ថិតនៅភូមិព្រែកសង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ពេលនោះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលចុះមកដល់សួរនាំទៅគួរឲ្យសង្ស័យ ក៍នាំខ្លួនទៅស្នងការដ្ឋាននគបាល ខេត្តស្ទឹងត្រែងតែម្តង ក្រោយពីរការសាកសួររួចជនសង្ស័យបានឆ្លើយសារភាពដូចការសង្ស័យរបស់ម្ចាស់ហាងនោះមែន បន្ទាប់មកសមត្ថកិច្ចក៏បានសម្រេច ឃាត់ខ្លួននៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ រួមនឹងវត្ថុតាងនេះតែម្តង ។
ជំុវិញរឿងនេះ លោក វរសេនីយ៍ឯក ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តស្ទឹងត្រែង បានឱ្យដឹងថាជនសង្ស័យ២នាក់ដែលបានលួចម៉ូតូស្ទាត់ជំនាញ នោះមានឈ្មោះ ទី១ឈ្មោះ ហេង ពិសិទ្ធ (ហៅសិទ្ធ)ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំអូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ និងទី២មានឈ្មោះ ហឿង សុមាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកន្ទ្រីង ឃុំកន្ទ្រីង ក្រុងក្រចេះ ខេត្តក្រចេះ។
លោកបានបន្តឱ្យដឹងទៀតថាៈ នៅមុនពេលចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ដែលបានលួចម៉ូតូនៅចំណុចវត្តអូរចេង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនៈគីរី យកមកលក់នៅខេត្តស្ទឹងត្រែង ខណៈពេលកំពុងធ្វើសម្មភាពដើរលក់ម៉ូតូនៅតាមហាងលក់និងទិញយីហោឈ្មោះ ស្រៀង សុភ័ត្រា ត្រង់ចំណុចខាងលើ ដោយមានការសង្ស័យ ម្ចាស់ហាងបានរាយការណ៍មកសមត្ថកិច្ច ក៏បានចុះមកសួរនាំរួចហៅមកសាសួរនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រួចមកទើបដឹងថា ជាក្រុមចោរលួចម៉ូតូ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្តង ។
នៅខណៈនោះដែល ចោរលួចម៉ូតូទាំង២នាក់ខាងលើនោះបានឆ្លើយដាក់គ្នាទៅវិញទៅមក ហើយមានម្នាក់ឆ្លងថាបាន ធ្វើសកម្មភាពលួចជាច្រើនដង និងបានឆ្លើយសារថា ខ្លួនពិតជាបានលួចម៉ូតូពីខេត្តរតនៈមកលក់នៅខេត្តស្ទឹងត្រែ និងបានលួចពីខេត្តស្ទឹងត្រែងយកទៅលក់ឱ្យតាមហាងនៅឯខេត្តរតនៈគីរីពិតប្រាកដមែន តែអស់លក្ចជាប់អន្ទាក់សមត្ថកិច្ចខេត្តស្ទឹងត្រែងយើងតែម្តង។
សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ដែលលួចម៉ូតូខាងលើនោះ គឺកំពុងស្ថិតនៅក្រោមការសាកសួរពីសមត្ថកិច្ចជំនាញ និងរៀបចំធ្វើកំណត់ហេតុផ្ទេរប្រគល់ឱ្យទៅ ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តរតនៈគីរី ដើម្បីមកទទួលយកជនសង្ស័យរួមនិងវត្ថុតាងម៉ូតូត្រឡប់ទៅវិញនៅរសៀលថ្ងៃទី១២ កក្កដា ហើយដើម្បី ចាត់ការបន្តទៅតាមច្បាប់ ៕ មាស សុផាត