ខេត្តកំពង់ឆ្នាំង : ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលអោយមនុស្សស្រីប្រុស3នាក់ រងរបួសស្រាលនិងធ្ងន់ និងបណ្តាលអោយម៉ូតូមួយគ្រឿងបានឆេះ បន្ទាប់ពីហេតុការណ៍ម៉ូតូបុកជាមួយម៉ូតូ កាលពីវេលាម៉ោង៨ព្រឹកនិង១៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ។
សមត្ថកិច្ចប្រាប់ថា ហេតុការណ៍នេះកើតឡើងនៅចំណុចចន្លោះគីឡូម៉ែត្រលេខ50/51 ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រវាងម៉ូតូ ម៉ាកកាវ៉ាគី ពណ៍ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-9959 អ្នកបើកបរឈ្មោះ ញាញ ចន្ទ័ណា ភេទប្រុស អាយុ27ឆ្នាំ នៅភូមិត្អួរលំ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អ្នករួមដំណើរឈ្មោះពៅ ស្រីណា ភេទស្រី អាយុ22ឆ្នាំ នៅភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌមានជយ័ ក្រុងភ្នំពេញ បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងបានបុកនឹងម៉ូតូម៉ាកFUTURE ពណ៍ក្រហមស ពាក់ស្លាកលេខ ភ្នំពេញ 1DB2115 អ្នកបើកបរឈ្មោះ ឆាយ ឡិញ ភេទប្រុស អាយុ66ឆ្នាំ នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង ក្នុងដំណើរស្របទិសគ្នា។
សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បង្កការគ្រោះថ្នាក់ និងខូចខាត របួសមនុស្ស3នាក់ ស្រី01នាក់ស្រាល ខូចម៉ូតូ02គ្រឿង ធ្ងន់01គ្រឿង ៕ ចន្ថា