ភ្នំពេញ : ជនសង្ស័យ២នាក់ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករា សហការជាមួយប៉ុស្តិ៍បឹងព្រលិតបានឃាត់ខ្លួនដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ហើយក៏បានឆែកឆេរត្រួតពិនិត្យទើបរកឃើញកាំភ្លើងខ្លីមួយដើមម៉ាករ៉ូល។ បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវព្រះសីហុន កែងផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ នេត ថាវុធ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ និងឈ្មោះ ចាន់ មនោររង្សី ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដែលជា កងយោធពលខេមភូមិន្ទ ឋានន្តរសក្ដិ ពលបាលត្រី។
បើតាមប្រភពពត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុន មុនពេលកើតហេតុកម្លាំងព្រហ្មទណ្ឌ៧មករា និងកម្លាំងសហការបុ៉ស្តិ៍បឹងព្រលិតកំពុងល្បាតតាមផ្លូវខាងលើ ខណៈមកពេលមកដល់ចំណុចផ្លូវកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះមូ៉តូ២គ្រឿង ម៉ាកហុងដាc125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF.8030 ភ្លាមៗនោះដូនជាមានការសង្ស័យ ក៏ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករាសហការ និងកម្លាំងបុ៉ស្តិ៍បឹងព្រលិតក៏បានតាមពីក្រោយជនសង្ស័យ ហើយបានដេញតាមពីក្រោយហើយក៏ដេញចាប់បានជនសង្ស័យទាំង២នាក់បានតែម្តងហើយក៏បានឆែកឆេរត្រួតពិនិត្យក្នុងកាបូបស្ពាយទើបរកឃើញកាំភ្លើងខ្លីមួយដើមម៉ាករ៉ូល។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ មានជនសង្ស័យម្នាក់មានឈ្មោះ ចាន់ មនោររង្សី ភេទប្រុស អាយុ២៤ឆ្នាំ ដែលជា កងយោធពលខេមភូមិន្ទ ឋានន្តរសក្ដិ ពលបាលត្រី ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញនាំយកទៅបាត់រួមនឹងកាំភ្លើងខ្លីមួយដើមម៉ាករ៉ូល។
ចំណែកជនសង្ស័យម្នាក់ទៀតត្រូវបានកម្លាំងនគរបាលនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួនាំចាត់ការតាមនីតិវិធី៕ តុង សីហា