ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ស្លាប់ភ្លាមៗ ដោយសាររថយន្តបើកបុកពីក្រោយម៉ូតូពេញទំហឹង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសពីរនាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីមានរថយន្តមួយគ្រឿងបានបើកបុកក្រោយ ក្នុងពេលដែលជនរងគ្រោះកំពុងឌុបគ្នា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ លេខ៧៥ និង៧៦ ស្ថិតក្នុងភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ម្នាក់ឈ្មោះ ហួន គឺមសាន្ត ភេទប្រុស អាយុ៣៥ឆ្នាំ និង ម្នាក់ទៀតឈ្មោះហួន សុខឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅបច្ចុប្បន្នភូមិអូរសណ្តាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកហុងដាវ៉េវ ពាក់ស្លាកលេខកំពង់ឆ្នាំង១F-៧៨៦៤ ក្នុងទិសដៅពីជើងទៅត្បួង នៅពេលបើកមកដល់កន្លែងកើតហេតុ ក៍មានរថយន្តមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា បានបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលឲ្យជនរងគ្រោះប៉ើង ខ្ទាតចេញពីម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់តែម្តង ក្រោយពេលកើតហេតុជនអ្នកបើកបររថយន្តបានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្តង ៕ ចន្ថា


ចែករំលែក៖