ខេត្តស្វាយរៀងៈ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានបើកប្រជុំចូលរួមវគ្គផ្សព្វផ្សាយសារាចរណែនាំលេខ 006 ចុះថ្ងៃទី 28 ខែមិថុនា ឆ្នាំ2017 របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ2018 ក្រោមអធិបតីភាពលោក សំ ប៊ុណ្ណារិន អភិបាលរងខេត្តស្វាយរៀង និងមានការចូលរួមពីសំណាក់លោក ថោង សាមាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកជូសុធីប្រធានមន្ទីអភិបាលក្រុងស្រុកលោកលោកស្រីមេឃុំចៅសង្កាត់ស្មៀនឃុំសង្កាត់យ៉ាងច្រើនកុះករផងដែរ។
ថ្លែងក្នុងឱកាសនោះលោក សំ ប៊ុណ្ណារិន អភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងថាជាការពិតណាស់ផ្សព្វផ្សាយសារាចរណែនាំនៅពេលនេះគឺស្ថិតក្នុងដំណាក់កាលមួយដ៏មាសសារះសំខាន់បំផុតសម្រាប់បញ្រាបជំរុញនិងការពង្រីកការអនុវត្តសកម្មភាពកែរទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះឲ្យដល់បណ្ដាររដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដែលបោះទីតាំងនៅមូលដ្ឋាននិងជាខ្សែរបណ្ដោយថ្នាក់ជាតិ។
លោកបន្តថា ការអនុវត្តថវិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិគែជាស្នូលនៃកំណេរទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះវាជាឧបករណ៏សម្រាប់ផ្សារភ្ជាប់គម្រោងថវិការរដ្ឋនិងគោលនយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសគឺផ្សារភ្ញ្ជាប់ទៅនិងគោនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងនិងប្រើប្រាស់ធនធានសាធារណះតាមរយះការបង្កើតការទទួលខុសត្រូវនិងគណនេយ្យភាពរបស់ស្ថាប័នថ្នាក់ក្រោមជាតិដែលត្រូវអនុវត្តឲ្យខានតែបាន។
ចំពោះការផ្សព្វផ្សាយសារាចរណែនាំនេះ នឹងផ្ដល់ឱកាសនិងពេលវេលាគ្រប់គ្រាន់សម្រាប់ឈ្វេងយល់និងទទួលនូវពុទ្ធិបន្ថែមលើការងារនិតិវិធីបច្ឆេកទេសនៃការរៀបចំគម្រោងថវិកាឆ្នាំ២០១៨នេះផងដែរ ៕ យឹម សុថាន