ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ដោយសារររ៉ឺម៉កបុកម៉ូតូដួលហើយត្រូវរថយន្ដកិចថែមពីលើ

ចែករំលែក៖

ខេត្តកំពង់៖ កាលពីវេលាម៉ោង១៨និង៤៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូរឺម៉កបើកបុកម៉ូតូដួលកើតឡើងលើផ្លូវជាតិលេខ6 ត្រង់ចំណុចភូមិសិរីចំប៉ា ឃុំជ្រលង ស្រុកបារាយណ៌ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្កគឺអ្នកបើកម៉ូតូរ៉ឺម៉កបានបើកបុម៉ូតូដួល ហើយបើកគេចខ្លួនបាត់បណ្ដាលឲ្យរថយន្តមកកិនអ្នកបើកម៉ូតូម៉ាកC125 ពណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1V1160 បើកដោយឈ្មោះ ពៅពិនុត ភេទប្រុស អាយុ21ឆ្នាំ រស់នៅ ភូមិអណ្ដូងពោធិ ឃុំអណ្ដូងពោធិ ស្រុកបារាយណ៌ ខេត្តកំពង់ធំ(របួសធ្ងន់) អ្នករួមដំណើឈ្មោះ ឡាំង ចាន់តារ៉ា ភេទប្រុស អាយុ20ឆ្នាំ នៅភូមិជាមួយគ្នា(ត្រូវរថយន្តកិនស្លាប់នៅកន្លែងកើតហេតុ) ។

ចំណែកម៉ូតូរ៉ឺម៉កបង្ក និងរថយន្តបើកកិនបានបើករត់គេចខ្លួនបាត់ស្រមោល ឯជនរងគ្រោះត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅពេទ្យភ្នំពេញ អ្នកស្លាប់សមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រ ពៃណី ។

រីឯវត្ថុតាងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៌ សមត្ថកិច្ចបើកការស្រាវជ្រាវចាប់ខ្លួនជនបង្កមកដោះស្រាយគ្នាតាមច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖