បណ្តាសង្គម ដូចជា Facebook និង Google នឹងត្រូវ ប្រឈមមុខ ជាមួយច្បាប់ថ្មី ដោយត្រូវបង្ខំឲ្យ ជួយដល់ ក្រសួងសន្តិសុខជាតិអូស្ត្រាលី បានត្រួតពិនិត្យទៅលើព័ត៌មានស្តីពីក្រុមភេរវកម្ម។
នៅក្នុងកិច្ចប្រជុំសភា នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក Malcolm Turnbull បានប្រកាសថា នឹងស្នើច្បាប់ថ្មី ដើម្បីឲ្យក្រុមហ៊ុនFacebook និង Google ត្រូវតែសហការជាមួយ ក្រសួងសន្តិសុខជាតិ ក្នុងការប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម និងបទល្មើសផ្សេងៗ។
ក្រុមហ៊ុនហ្វេសប៊ុក មាន WhatsApp ជាបណ្តាញផ្ញើសារធំបំផុតលើពិភពលោក ដែលមានលេខសម្ងាត់មិនអាច ចូលឆែកដឹងបាន ចំណុចទាំងនោះបានធ្វើឲ្យសកម្មភាពស្រាវជ្រាវរបស់ក្រសួងចារកិច្ចអូស្ត្រាលីមិនបានដឹងពីគម្រោង វាយប្រហារភេរវកម្ម។
កន្លងមក ក្រសួងសន្តិសុខជាតិអូស្ត្រាលីបានដឹងលេខសម្ងាត់ ព័ត៌មានពាក់ព័ន្ធនឹងក្រុមភេរវកម្ម ជាង៦០នាក់ឡើងគម្រោងវាយប្រហារភេរវកម្ម ។
នៅក្នុងកិច្ចប្រជុំ G-20 ក្នុងប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍កន្លងមក នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Turnbull បានអំពាវនាវ ឲ្យបង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកព័ត៌មាន ពាក់ព័ន្ធនឹងគម្រោងវាយប្រហារភេរវកម្ម ។
កន្លងមក ប្រធានក្រុមចារកម្មអូស្ត្រាលី ក៏បានលើកឡើងពីបញ្ហាខាងលើ នៅក្នុងកិច្ច ប្រជុំរបស់ប្រទេសជាដៃគូ ចារកិច្ច អូស្ត្រាលីដែលមានឈ្មោះថា «Five Eyes»មាន៥ប្រទេស និយាយភាសាអង្គគ្លេស គឺ អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងញ៉ូវហ្សឺឡែន៕ ម៉ែវ សាធី