ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលេងកាំបិតធំ ត្រូវបានអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងហាវ ឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមអ្នកលេងកាំបិតធំ ត្រូវបានអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងហាវ ឃាត់ខ្លួន ម៉ោង១៤និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ២០១៧ កំលាំងការិយាល័យបទល្មើសព្រហ្មអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធករណីក្រុមក្មេងទំនើងចូលអុកឡុកសិស្សនៅវិទ្យាល័យស្ទឹងហាវត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១៩ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចសាលាវិទ្យាល័យស្រុកស្ទឹងហាវ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័ឈ្មោះទុន មាន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរព្រូគ្រឿងចក្រកាយដី មានស្រុកកំណើតនៅភូមិ២ ទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុង_ខេត្តព្រះសីហនុ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ដាវចុងស្រួចចំនួន០១ដើម, ទូរស័ព្ទដៃចំនួន០១​គ្រឿង និងម៉ូតូC125ចំនួន០១គ្រឿងពណ៍ខ្មៅស្លាកពោធិសាត់1G.1893 ៕ ឆ្លាម សមុទ្រ


ចែករំលែក៖