ព័ត៌មានទាន់ហេតុការណ៍៖

ភី ម៉ៃ បង្ហាញអារម្មណ៍សោកស្តាយ និងសុំទោសទស្សនិក

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងមាឌធំកំពុងឡើងកូដខ្លាំង លោកភីម៉ៃ បានចេញមុខសុំទោលជាសាធារណៈ ក្រោយពីបទចម្រៀងដែលច្រៀង និងសម្តែងបទល្បីមួយរបស់ថៃ ដោយតារាមួយក្រុមរងការរិះគន់វាយសំពង ដោយពាក្យពេចន៍ខ្លាំងពីទស្សនិកជន។

កន្លងទៅថ្មីនេះ លេចចេញការរិះគន់បទចម្រៀង“តារាបែកស្លុយ២០១៧”របស់ម៉ារ៉ា បុណ្ណា ធ្វើឡើងកក្រើកបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ការរិះគន់ ព្រោះតែបទ នេះលូចចម្លងពីបទល្បីរបស់ប្រទេសថៃ។

តារាសម្តែងជាច្រើនដែលរួមគ្នាច្រៀងរាំបែបបែកស្លុយនោះ ក៏ទទួលរងការរិះគន់មិនតិចដែរ។ លោក ភីម៉ៃ ដែលចូលរួមសម្តែងបទចម្រៀងនេះ បានសម្តែងការសោកស្តាយខ្លាំងដែលធ្វើឲ្យទស្សនិកជនរិះគន់។

លោកថា មិនមានចេតនាក្នុងការចូលរួមរាំ និងសម្តែងបទចម្រៀងនេះទេ។ លោករៀបរាប់ថា កាលពីកន្លងទៅលោកត្រូវបានលោក ម៉ារ៉ា បុណ្ណា ហៅឲ្យទៅចូលរួមថតបទចម្រៀងមួយនៅមណ្ឌលកម្សាន្តចម្ការព្រីង។

លោកមិនបានចាប់អារម្មណ៍ និងសួរដេញដោលអំពីបទចម្រៀងអ្វីទេ ព្រោះក្រោមហេតុផលស្គាល់ និងរាប់អានគ្នា តែពេលទៅដល់ទីតាំងថត ទើបលោកភ្ញាក់ខ្លួន ហើយដកខ្លួនចេញក៏មិនកើត ព្រោះតែជ្រុលជាទៅហើយៗសិល្បករជាច្រើនទៀត ក៏ទំនងជាខកខ្លួនដូចលោកដែរ។

លោកថា ចង់មិនថតមិនកើត ទៅដល់ហើយ បើទោះបីជាលោកយល់ថា បទចម្រៀងនេះនឹងលេចចេញការរិះគន់ក្តី។ ជាមួយគ្នានេះ លោកក៏ដូចជាតំណាងឲ្យសិល្បករដែលបានចូលរួមសម្តែងបទចម្រៀងនេះគឺសុំទោសចំពោះអ្នកគាំទ្រ និងទស្សនិកជនទាំងអស់ ។ លោកថា វាគឺជាការធ្វេសប្រហែសរបស់លោកផងដែរ ដែលមិនបានពិនិត្យ និងសួរដេញដោលអំពីការផលិតបទចម្រៀងឲ្យបានច្បាស់លាស់មុនពេលទទួល ឬចេញថត។

លោកថា ជាកំហុសខុសឆ្គងខ្លាំងដែលសិល្បករខ្មែរយកបទចម្រៀងរបស់បរទេសយកមកច្រៀង និងរាំតាម។ លោករំពឹងថា កំហុសឆ្គងនេះនឹងមិនបន្តកើតមានជាថ្មីនោះទេ ហើយក៏រំពឹងថា ទស្សនិកជននឹងយោគយល់អធ្យាស្រ័យសម្រាប់រូបលោក និងសិល្បករដទៃទៀត៕ វឌ្ឍនា


ចែករំលែក៖