ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់យុវជនម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ជាមួយថ្នាំញៀន ក្រោយពីយុវជនរូបនេះបានធ្វើសកម្មភាពជួញជូន និង ប្រើប្រាស់ថ្នាំញៀន ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅនៅភូមិសាលាលេខប្រាំឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលធ្វើការឃាត់ខ្លួននេះមានឈ្មោះប៉ុកកក្តដា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសាលាលេខប្រាំឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ក្នុងពេលចាប់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ថ្នាំញៀនចំនួន២កញ្ចប់ ទូរសព្ទ័ដៃ ១គ្រឿង កាំបិតចុងស្រួចចំនួន ១ដើម នឹងឧបករណ៍វិចខ្ចប់ថ្នាំញៀនមួយចំនួនផងដែរ ។

សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីទទូលបានព័ត៌មានស្តីពីសកម្មភាពរបស់ជនសង្ស័យកម្លាំងនគរបាលស្រុកកំពង់ត្រឡាច បានចុះទៅទីតាំងខាងលើ ហើយព័ទ្ធផ្ទះ ក្នុងពេលដែលជនសង្ស័យកំពុងសំងំធ្វើសកម្មភាពប្រើប្រាស់ ហើយជនសង្ស័យគឺជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចតាមចាប់ខ្លួនផងដែរក្នុងករណីជួញដូសារធាតុញៀនខុសច្បាប់ ។ បច្ចុប្បន្នជន សង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖