ព័ត៌មានទាន់ហេតុការណ៍៖

ចរន្តភ្លើងអគ្គីសនីស្លាកយីហោផ្ទះសំណាក់ឆក់បុរសអ្នកលក់បាយឆា និងគុយទាវនៅពេលយប់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវខ្សែភ្លើងស្លាកយីហោផ្ទះសំណាក់ឆក់ស្លាប់ ខណៈដែលគាត់កំពុងដោះស្បែកជើង ហើយបោសលាងសម្អាតកន្លែងលក់ដូរ ដោយមានខ្សែភ្លើងរាយនៅលើដីហើយឆក់ដេកដួលនៅលើដី ហើយបញ្ជូនទៅមន្ទីរពេទ្យទើបដឹងថា ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១១និង៣០នាទីយប់​ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះសំណាក់ ហេង ចន្ធីភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះសុខ វណ្ណះ​ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរលក់បាយឆា និងគុយទាវ ពេលយប់ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តតាកែវ មានប្រពន្ធឈ្មោះ ចឹក សោភ័ណ្ឌ អាយុ៣៨ឆ្នាំ មុខរបរដូចគ្នា មានភូមិកំណើតនៅភូមិ ថ្មគោល៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានកូនប្រុស២នាក់ កូនបងអាយុ១៥ឆ្នាំ និងប្អូន អាយុ៨ឆ្នាំ។

ម្ចាស់ផ្ទះសំណាក់ឈ្មោះកែវ សុខុម អាយុ៤៥ឆ្នាំ មុខរបរជាងដែកគ្រប់មុខ ស្នាក់នៅផ្ទះកើតហេតុ(ជួល)។ ស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្រពន្ធឈ្មោះឡាយ ធី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្រុកកំណើតផ្សារដើមគរ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីបងថ្លៃជនរងគ្រោះឈ្មោះចិត្ត បុប្ផាភេទស្រីអាយុ៥៨ឆ្នាំដែលលក់ជិតគ្នា បាននិយាយថា ផ្ទះសំណាក់នឹងកន្លែងលក់ នៅជាប់គ្នាហើយស្លាកយីហោដាក់ជាប់ព្រំនឹងគ្នា(គងព្រំ)។

នៅមុនពេលកើតហេតុ ជនរងគ្រោះនិងក្រុមគ្រួសាររបស់គាត់បាននាំគ្នារាប់ចំសំរាក់ពីលក់ដូរ ហើយបាននាំគ្នារាប់ចំឥវ៉ាន់បោសលាងសំអាតកន្លែងលក់ដូរ ពេលកំពុងបោសសំអាត ជនរងគ្រោះបានដោះស្បែកជើង(ស្បែក) ហើយបោស ដល់ស្លាកយីហោផ្ទះសំណាក់ ស្រាប់តែជនរងគ្រោះខាងលើ ត្រូវខ្សែភ្លើងឆក់ដួលដេកនឹងដី ស្តូកស្តឹង ហើយត្រូវបានប្អូនជីដូនមួយ យកក្រមា ទាក់ស្លាក់យីហោផ្ទះសំណាក់ចេញ ដើម្បីជួយសង្គ្រោះជីវិត ជនរងគ្រោះ ។

ក្រោយពេលកើតុហេតុ ម្ចាស់ផ្ទះសំណាក់២នាក់ប្តីប្រពន្ធ ខាងលើត្រូវបានសមត្ថកិច្ច នាំខ្លួនយកទៅសួរនាំ នៅប៉ុសិ៍នគរបាលរដ្ឋបាលចោមចៅ ។

រីឯចំណែកសពត្រូវបានជំនាញខាងចក្ខុរាជធានីភ្នំពេញបានពិនិត្យនៅមុន្ទីរពេទ្យ ហើយមកពិនិត្យនៅកន្លែងកើតហេតុ ហើយបានអនុញ្ញាតឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យ តាមប្រពៃណី៕ សុខាសែនជ័យ


ចែករំលែក៖