ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ៖ បុរស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីប្រើប្រាស់គ្រឿងញៀន នៅថ្ងៃទី 17 ខែកក្កដា ឆ្នាំ2017វេលាម៉ោង19និង50នាទីស្ថិតនៅចំណុចភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគិរីវង់បានឲ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំព្រះបាទជាន់ជុំ បានចុះបង្រ្កាបករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់បានចំនួន ០២ នាក់ដែល ទី១ ឈ្មោះវ៉ាង បណ្ឌិត ភេទ ប្រុស អាយុ៣៥ឆ្នាំមានទីលំនៅភូមិកំពង់ឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ខេត្តតាកែវ និងទី ២ ឈ្មោះ អ៊ុំ សុខគា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។

ក្នុងហេតុការណ៍បង្រ្កាបនេះផងដែរសមត្ថកិច្ចបានដកហូតវត្ថុតាងមាន ឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕ ភ្នំដា


ចែករំលែក៖