ខេត្តរតនគិរីៈ កំលាំងអធិការនគរបាលក្រុងបានលុង សហការជាមួយកំលាំងបុស្ត្តិ៍នគរបាលឡាបានសៀក ដឹកនាំដោយលោកហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ បានឆ្មក់ចូលផ្ទះបើកហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅផ្លូវលេខ០២៥ ភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីឃាត់ខ្លួនជនង្ស័យ៤នាក់។
លោកវរៈសេនីយ៍ទោហួត បូរី អធិកានគរបាលក្រុងបានលុងបានប្រាប់ថា ដោយមានកំលាំងសម្ងាត់រាយការណ៍ ទើបលោកសុំការអនុញាតពីលោកព្រះរាជអាជ្ញាចុះបង្ក្រាបទីតាំងខាងលើតែម្តង ឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ ម៉ៅ ភារុណ ភេទប្រុស អាយុ៣០ឆ្នំា ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្ត រតនគិរី មុខរបរមិនពិតប្រាកដ,ឈ្មោះ ហ្វង ចាន់សុភា ភេទប្រុស អាយុ២៣ឆ្នំា ជនជាតិខ្មែរ មានទីលំនៅភូមិអូរមៀត សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ ជាងសិប្បកម្មឈើ, ឈ្មោះ សាំង សារី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិអូរមៀត សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរអ្នកដាក់ពុងទូរហ្គេមបាញ់ត្រី និងឈ្មោះប៉ាន់ សុវណ្ណគិរីផានិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ អភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីមុ ខរបរអ្នកមើលការទូរហ្គេមបាញ់ត្រី។
ជាមួយនេះ ដកហូតសម្ភារមួយចំនួនរួមមាន ម៉ូតូចំនួន ០៣គ្រឿង ទូរហ្គេមបាញ់ត្រីចំនួន ០១គ្រឿង ឧបករណ៍កាច់សោរកម៉ូតូចំនួន ០១ ម្សៅក្រាមពណ៌ ស សង្ស័យជាសារធាតុញៀនចំនួន ០១កូនថងតូច ដាវសាំម៉ូរ៉ៃចំនួន ០៣ដើម និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន ទៀត។
បច្ចប្បន្នជនសង្ស័យ និងសំភារៈបានកសាងសំណុំរឿងចាត់ការ និងរក្សាទុកនៅអធិកានគរបាលក្រុងបានលុង ដើម្បីបញ្ជួនទៅតុលាកាចាត់ការតាមផ្លូវច្បាប់៕ សាយប៉ូច