ព័ត៌មានទាន់ហេតុការណ៍៖

មានសន្តិភាពយូរអង្វែង មានការរីកចម្រើនយូរអង្វែង

ចែករំលែក៖

ភ្នំពេញ៖ ការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមកដល់សព្វថ្ងៃនេះ គឺបានបង្ហាញអោយប្រជាពលរដ្ឋបានឃើញច្បាស់នូវការរីកចម្រើនពិតរបស់កម្ពុជា។ សន្តិភាព បានផ្តល់ឱកាសអោយយើងកសាងប្រទេសជាតិបានលឿនឆ្ពោះទៅមុខ។

សព្វថ្ងៃនេះអ្នកវិនិយោគទុនជាតិ និងអន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំង លើការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលធានាបាននូវបរិយាកាសវិនិយោគល្អជាមួយនឹងស្ថេរភាពនយោបាយ និងសន្តិសុខសង្គម មិនដូចការបំពុលនិងបំផ្លើសព័ត៍មានអាក្រក់ពីក្រុមខិលខូចមួយចំនួនឡើយ។ ទន្ទឹមនឹងនេះដែរ កំណើនទេសចរណ៍ក៏កំពុងកើនឡើងយ៉ាងខ្ពស់ ដែលយើងរំពឹងទុកថានឹងកើនដល់៥ លាន នាក់ក្នុង១ឆ្នាំ។ ប្រជាពលរដ្ឋរីករាយសាទរដោយទទួលបាននូវការងារសមស្រប និងមុខរបរតូចធំជាមួយប្រាក់ចំណូលសមរម្យដែលធ្វើអោយជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

ចាប់តាំងពីពេលបោះឆ្នោតឃុំសង្កាត់មកទល់ពេលនេះ ចំនួនបងប្អូនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជាជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុងនិងក្រៅប្រទេស។ នេះគឺបង្ហាញអោយឃើញកាន់តែច្បាស់ថា គណបក្សប្រជាជននឹងទទួលជ័យជំនះនៅក្នុងការបោឆ្នោតឆ្នាំ ២០១៨ ជាបន្តទៀត៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖