ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកនិងប្រទេសអូស្ត្រាលីសាកល្បងមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង៨ដង

ចែករំលែក៖

កាំជ្រួចមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ដល់ទៅ ៨ដងត្រូវបានបាញ់ សាកល្បង ចេញពីទីតាំងស្ថិតនៅស្រុក Woomera ភាគខាងត្បូងអូស្ត្រាលី។

មីស៊ីលដែលបានបាញ់សាកល្បង ខាង លើ មាន ឈ្មោះ Hyshot 5 ឬ HiFire4 បានបាញ់តាំងពីដើមខែកក្កដាហើយឃ្លីបវីដេអូ ត្រូវបានមជ្ឈមណ្ឌលបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររក្សាទុកមិនបង្ហោះឡើយ។ កម្មវិធីស្រាវជ្រាវមីស៊ីលខាងលើបានធ្វើឡើង រវាង កម្លាំងទាហានអាមេរិក នឹងក្រុមហ៊ុន Boeing ។

ការសាកល្បងមីស៊ីលខាងលើ កើត ឡើងក្នុងពេលដែល សមាជិកសភា អាមេរិកជាច្រើនរូប បង្ហាញពីក្តីបារម្ភ ពេល ចិននិងរុស្ស៊ី បង្កើនការផលិតអាវុធមីស៊ីលល្បឿនលឿន អាចចាក់ទម្លុះប្រព័ន្ធការពារ បាន។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Marise Payne បានប្រកាសឲ្យដឹងថា ការបាញ់សាកល្បងកន្លងមក គឺជាលើក ចុងក្រោយ ប្រកបដោយជោគជ័យ ។ អូស្ត្រាលីចង់ឲ្យអាមេរិករក្សាការនាំមុខនៅលើពិភពលោក ជាប្រទេសដែលមាន កាំ ជ្រួចមីស៊ីលល្បឿនលឿនបំផុត។

ជាមួយនឹងល្បឿនលឿនជាងសំឡេង ដល់ទៅ៨ដង មីស៊ីលខាងលើក៏អាច ហោះហើរ ប្រហាក់ប្រហែលមីស៊ីលឆ្លងទ្វីប ដែរ ប៉ុន្តែមីស៊ីលនេះមានប្រៀបត្រង់ ចំណុច អាចផ្លាស់ប្តូរទិសដៅ ក្នុងពេល ហោះហើរបាន ។ នៅពេលនេះគេមិនទាន់​ដឹងថា ប្រទេស ទាំងពីរប្រើប្រាស់មីស៊ីល ខាងលើ សម្រាប់វាយប្រហារឬ ការពារ នោះទេ៕ ម៉ែវ សាធី


ចែករំលែក៖