ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជាស្ទាក់ស្ទើរសម្រាប់វត្តមានដំបូងរបស់អត្តពលិកបាញ់ធ្នូជនពិការក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីអត្តពលិកបាញ់ធ្នូ ជនពិការកម្ពុជាបានខិតខំហ្វឹកហាត់ជា ប្រចាំដើម្បីត្រៀមលក្ខណៈចេញទៅចូល រួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ដែលមានអត្តពលិកជនពិការ មកពីបណ្តាប្រទេសទាំង១០ក្នុងតំបន់ចូលរួមយ៉ាងណាក៏ដោយចុះអគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានៅតែសម្តែងការស្ទាក់ស្នើរ មិនចង់បង្ហាញពីការរំពឹងទុកមុននោះទេ ដោយលោកចាត់ទុកការចេញទៅចូលរួមប្រកួតរបស់ក្រុម កីឡាករជនពិការកម្ពុជាក្នុងព្រឹត្តិការណ៍ កីឡាថ្នាក់តំបន់គឺជាការចេញទៅយកបទពិសោធន៍ ។

លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានប្រាប់ថា លោកមិនហ៊ានរំពឹងខ្ពស់លើប្រភេទកីឡាបាញ់ធ្នូជនពិការក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅប្រទេសម៉ាឡេស៊ីថាអាចដណ្តើមបានមេដាយកម្រិតណានោះទេ។ ប៉ុន្តែលោក បានចាត់ទុកការបញ្ជូនអត្តពលិកទៅចូល រួមព្រឹត្តិការណ៍នេះជាការស្វែងរកបទ ពិសោធន៍ឆ្ពោះ ទៅអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះ ។

លោក យី វាសនា បានប្រាប់ថា សម្រាប់អត្តពលិកដែលត្រូវទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនាអំឡុងខែកញ្ញាខាងមុខនេះបច្ចុប្បន្នសហព័ន្ធថ្មីមួយនេះ ទើបតែមានកីឡាករកីឡាការិនី៥នាក់ប៉ុណ្ណោះដែលកំពុងហ្វឹកហាត់ពង្រឹង សមត្ថភាព ។

លោកអគ្គលេខាធិការរូបនេះបន្តថា ចំពោះក្តីសង្ឃឹមសម្រាប់អត្តពលិកកីឡាបាញ់ធ្នូជនពិការកម្ពុជាអាចរកមេដាយមាស ប្រាក់ និងសំរឹទ្ធិ មកជូនកម្ពុជាវិញបានឬ យ៉ាងណានោះ លោក មិនហ៊ានសន្យាទុក មុននោះទេ ។ ប៉ុន្តែអ្វីដែលជាកត្តាចាំបាច់នោះកីឡាករបាញ់ធ្នូជនពិការ និងគ្រូបង្វឹកធ្លាប់បានទៅដកស្រង់បទពិសោធន៍ក្នុងគោលបំណងសម្រួចគោលដៅឆ្ពោះទៅ ឆ្នាំ២០២០ និង២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ៕ សារីម


ចែករំលែក៖