ព័ត៌មានទាន់ហេតុការណ៍៖

Neymarយល់ព្រមតាមសំណើសុំទិញពីក្លិប Paris Saint-Germain?

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលNeymar បានយល់ព្រមនឹងសំណើទិញពីក្លិបយក្សបារាំង Paris Saint Germain ដែលហ៊ានជះលុយ១៩៥លានផោនទៅឲ្យ Barcelona។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកីឡារបស់ប្រេស៊ីល Esporte Interativo។

ផ្ទុយពីព័ត៌មានខាងលើ កីឡាករNeymar បានចេញមកនិយាយឲ្យដាច់ស្រឡះថា គេរីករាយជាមួយ Barcelona និងគ្មានការយល់ព្រមផ្ទេរទៅ PSG អ្វីទេ។ គាត់បានអះអាងថា “កាលពីរដូវកាលមុនគឺជារដូវកាលដ៏អស្ចារ្យមួយរបស់ខ្ញុំនៅ Barcelona។ ខ្ញុំមានការប្រែប្រួលច្រើនពេលមកដល់ទីក្រុងនិងក្លិបមួយនេះ ហើយខ្ញុំសប្បាយនៅទីនេះ” ។

ចំណែកលោក Jordi Mestre អនុប្រធានក្លិប Barcelonaបានចេញមកថ្លែងថា “ខ្ញុំច្បាស់១០០ភាគរយថាគាត់នឹងនៅជាមួយ Barcelonaបន្តទៀត។ ខ្ញុំបានអានព័ត៌មាននៅក្នុងកាសែតបារាំងដែលថា PSG ផ្ទាល់បានបដិសេធរឿងនោះយ៉ាងច្បាស់” ៕ ដេវីត


ចែករំលែក៖