ភ្នំពេញ ៖ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីសន្តិសុខយាមម៉ូតូក្នុងរោងចក្រ ទើបនឹងបានចូលធ្វើការ៤ថ្ងៃ ដោយឃើញឱកាសល្អ បានលួចម៉ូតូកម្មកររោងចក្រ អស់ចំនួន៥គ្រឿង ហើយរត់គេចខ្លួនបាត់ កាលវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ២០១៧ នៅរោងចក្រ LiNG YEAK(លីង យៀគ) ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះដែលបាត់ម៉ូតូមាន៥នាក់រួមមាន៖
ទី១-ឈ្មោះ លាប ឌីណាភេទប្រុសអាយុ២៤ឆ្នាំ រោងចក្រខាងលើ ស្នាក់នៅម្តុំកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ភូមិកំណើតស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បាត់ម៉ូតូម៉ាកឌ្រីម សង់ សេរ៊ី២០១៥ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1CX,0455 ។
ទី២-ឈ្មោះ ជៀវ គន្ធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ស្នាក់នៅភូមិត្រពាំងថ្លឹង មានស្រុកកំណើតនៅ ភូមិត្រពាំងថ្ម ឃុំសំរោង ស្រុកត្រពាំងកក់ ខេត្តតាកែវ បាត់ម៉ូតូម៉ាក ឌ្រីមសង់សេរ៊ី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FL,7628 ។
ទី៣-ឈ្មោះ មឿន សីហា ភេទប្រុស អាយុ ២៩ ឆ្នាំស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិជង្រុះ ឃុំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បាត់ម៉ូតូម៉ាកឌ្រីម សង់សេរ៊ី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH,0181
ទី៤-ឈ្មោះ មាស ដា ភេទប្រុស អាយុ២៥ ឆ្នាំមុខរបរធ្វើការរោងចក្រខាងលើ រស់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បាត់ម៉ូតូម៉ាក ឌ្រីមសង់ សេរ៊ី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO,9110
ទី៥-ឈ្មោះ ឃៀន ណន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ស្នាក់នៅភូមិភូមិត្រពាំង ថ្លឹង សង្កាត់ចោមចៅខណ្ឌ ពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បាត់ម៉ូតូម៉ាកឌ្រីមសង់សេរ៊ី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM,2354 ។
ចំណែកជនសង្ស័យឈ្មោះ ឆៃ នី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានភូមិកំណើតនៅភូមិ គ្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។
បើតាមប្រភពព័ត៌មានពីឈ្មោះសុខ ចាំង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររដ្ឋបាលរោងចក្រ ខាងលើ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដឹងព័ត៌មានពីអ្នកលក់នៅមុខរោងចក្រប្រាប់ថា សន្តិសុខ យាមម៉ូតូ នៅក្នុងរោងចក្រខាងលើ បានយកម៉ូតូចេញទៅក្រៅដោយមានគ្នីគ្នាជាច្រើននាក់ផងដែរ ហើយបន្ទាប់មក រូបគាត់បានទៅប្រាប់តំណាងរោងចក្រ និងប្រាប់កម្មករនៅក្នុងរោងចក្រខាងលើ អោយមកមើលម៉ូតូ តើបាត់ប៉ុន្មានគ្រឿង ហើយបន្ទាប់មកដោយជនរងគ្រោះបានលើកដៃចំនួន៥នាក់ ហើយក្នុងនោះអស់ម៉ូតូចំនួន៥គ្រឿងផងដែរ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះទាំង៥នាក់ខាងលើ បាននិយាយថា ជារៀងរាល់ថ្ងៃពួកគាត់បានចូលធ្វើការនៅក្នុងរោងចក្រខាងលើនៅពេលព្រឹកចូលនៅម៉ោង៧ព្រឹកចេញម៉ោង១១ថ្ងៃត្រង់ហើយចូលនៅពេលថ្ងៃនៅម៉ោង១២ ហើយចេញនៅពេលល្ងាចនៅវេលាម៉ោង៤ ហើយកំពុងតែធ្វើៗស្រាប់តែលឺថា បាត់ម៉ូតូ ហើយបណ្តាលអោយពួកគាត់ភ័យពេញរោងចក្រ ។
ក្រោយពេលកើតហេតុ តំណាងរោងចក្រខាងលើបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង នៅប៉ុសិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីឲ្យសមត្ថកិច្ច តាមចាប់ជនល្មើសខាងលើមកផ្តន្ទាទោស តាមច្បាប់ ៕ សុខាសែនជ័យ