ព័ត៌មានទាន់ហេតុការណ៍៖

បុរសវៀតណាមម្នាក់តខ្សែភ្លើងនៅតូបមុខផ្ទះមិនប្រយ័ត្នត្រូវចរន្តភ្លើងឆកស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវៀតណាមម្នាក់តខ្សែភ្លើងនៅតូបមុខផ្ទះមិនប្រយ័ត្នត្រូវចរន្តភ្លើងឆកស្លាប់យ៉ាងអាណោចអាធ័ម ចោលប្រពន្ធជាជនខ្មែរ ។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលលាចបានរាយការណ៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៥និង៤០នាទីល្ងាច ស្ថិតនៅភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ មានករណីឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់ម្នាក់ ។

ប្រភពបញ្ជាក់ថា ជនរងគ្រោះឈ្មោះធីន ថាញ់ ភេទប្រុស អាយុ៦៦ឆ្នាំ ជាជនជាតិវៀតណាម (បានប្រពន្ធខ្មែរ) ។ ជនរងគ្រោះបាត់បង់ជីវិតដោយសារមូលហេតុ ឡើងតខ្សែភ្លើងនៅតូបមុខផ្ទះ ។

សពត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ ៕ ប៉ឹម ពិន


ចែករំលែក៖