ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបើកប្រយ័ត្ន ជ្រុលទៅបុករះ​ រថយន្ត២គ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តឡិចស៊ីសមួយគ្រឿងលឿនដល់ផ្លូវ​បំបែកជា៤មិនប្រុង​ប្រយត្ន័ជ្រុលទៅបុករះ​ រថយន្ត២គ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំង៣​គ្រឿង​ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ​ខែកក្ដដា​ ឆ្នាំ២០១៧​ នៅតាមបណ្ដោយផ្លូវ២០៥ កែងនឹងផ្លូវ៣២៨​ ស្ថិតក្នុងសង្កាត់​ទួលស្វាយព្រៃ​២​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេលកើតហេតុរថយន្តកូរ៉ូឡា​ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ​ ភ្នំពេញ​ 2Z-8364 បើកបរដោយបុរសម្នាក់រួមដំណើរ​ជាមួយក្រុមគ្រួសារ៦ទៅ៧នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣២៨​ ទិសដៅពីជើងទៅត្បូង​ ខណៈមកដល់​ ផ្លូវបំបែកជាបួនដែលជាចំណុចកើតហេតុក៏​ ស្រាប់តែមានរថយន្តម៉ាក​ ឡិចស៊ីស​RX300 ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AC -2688​ បើកបរដោយបុរសជនជាតិវៀត​ណាម​ ម្នាក់​ និងមិត្តភក្ភិ២នាក់ទៀត​ ដោយធ្វើ​ ដំណើរតាមបណ្ដោយផ្លូវ២០៥ ទិសដៅពីកើត​ទៅលិចដោយបើកនៅក្នុងល្បឿនលឿ​ន​ហើយមិនបានប្រុងប្រយត្ន័ ក៏ជ្រុលទៅបុក​រថយន្តកូរ៉ូឡាចំហៀងពីមុខពេញទំហឹង​ ហើយរថយន្តនៅមិនទាន់អស់ល្បឿនជ្រុលឡើងឃឿន​ ចញ្ចើមផ្លូវជ្រុលទៅបុករថយន្តកាមរីស្វិតពណ៌​ ស​ មួយគ្រឿតទៀត​ ពាក់ស្លាកភ្នំពេញ​ ក​ 6637​រងការខូចខាតសំណាងគ្មានអ្នករងរបួស​ ។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅកម្លាំងជំនាញចុះវាស់វែងយករថយន្ដទាំង៣គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖