ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​សម្តេចឪជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ពីក្រោយ​ពេញទំហឹង​ក្រឡាប់​ពីរ​បី​ត្រឡប់របួសធ្ងន់៣នាក់

ចែករំលែក៖

​ភ្នំពេញ ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ ខណៈត្រូវរថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​សម្តេចឪ បើក​យ៉ាង​លឿន​ប្រញាប់​ទៅ​យក​អ្នកជំងឺ ​ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ពីក្រោយ​ពេញទំហឹង បណ្តាល​ក្រឡាប់​ពីរ​បី​ត្រឡប់​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ត្រង់​ចំណុច​សួនច្បារ​ក្តាន់​ពីរ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានីភ្នំពេញ។

បើតាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ម៉ាក បារ​ចារ ព​ណ៌​លឿង ពាក់​ស្លាក​លេខ 1FS-5173 បើកបរ​ដោយ​បុរស​ម្នាក់​ដឹក​ភ្ញៀវ​ជានា​រី​ពីរ​នាក់ទៀត ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​កើតហេតុ ក៏​បាន​ស៊ី​ញ៉ូ​បត់ឆ្វេង​ដើម្បី​ចូល​ទៅ​ផ្លូវ​បឹង​កក់ ខណៈ​ពេល​នោះ ស្រាប់តែ​មាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​សម្តេចឪ​បើក​មក​ពីក្រោយ​មួយ​គ្រឿង​ទៀត ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ ១២-២-០៩៩៥ បើកបរ​ដោយ​បុរស​ម្នាក់ និង​លោកគ្រូ​ពេទ្យ​ម្នាក់ទៀត​ ទើបតែ​ដឹក​អ្នកជំងឺ​ញៀន​ថ្នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត រួច​បើក​ត្រលប់​ទៅ​ដឹក​អ្នកជំងឺ​លេបថ្នាំ​សម្លាប់​ខ្លួន​នៅ​មន្ទីរពេទ្យ​បង្អែក​សម្តេចឪ​វិញ ក្នុង​ល្បឿន​​យ៉ាង​លឿន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ពីក្រោយ បណ្តាល​ឲ្យ​ក្រឡាប់​ពីរ​បី​ត្រលប់​បណ្ដោយអោយម៉ូតូកង់បីរង​ការ​ខូចខាត​យ៉ាងដំណំ និង​មនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល រីឯ​រថយន្ត​សង្គ្រោះ​​របស់​មន្ទីរពេទ្យ​បង្អែក​សម្តេចឪ​រង​ការ​ខូចខាត​ក្រពឹត​បែក​ចង្កៀង​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ ។

ក្រោយ​កើតហេតុ រថយន្ត​បង្ក​មិន​បានរ​ត់ទៅ​ណា​ទេ បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​តម​ក​ដឹក​យក​ទៅ​សង្គ្រោះ​ទៀត​ផង ។

បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​ជំនាញ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​កង់​បី​ទៅ​កាន់​ការិយាល័យ​ចរាចរ​ជើង​គោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់ ៕ ស រស្មី


ចែករំលែក៖