ភ្នំពេញ៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡា វ៉ូវីណាម កម្ពុជា បានបញ្ជូនអត្តពលិក របស់ខ្លួន១៣នាក់ ទៅហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែម នៅប្រទេសវៀតណាម រយៈពេលខ្លី មុនចេញទៅ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៥ នៅទីក្រុងញូឌាលី ប្រទេសឥណ្ឌា គោងចេញដំណើរនៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៧ខាងមុខ។ នេះបើតាម ប្រសាសន៍ លោក ឧក ញ៉ា រ័ត្ន សាខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ថ្លែងប្រាប់អ្នកព័ត៌មាន កាលព្រឹកថៃ្ងទី២០ ខែកក្តដា ឆ្នាំ២០១៧កន្លងទៅ ។
លោក ឧកញ៉ារ័ត្ន សាខនបានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកនៅទីក្រុមញូឌាលី កម្ពុជាបានត្រៀមបញ្ជូនអត្តពលិកនិងប្រតិភូ២០នាក់ ក្នុងនោះ មានលោក អ៊ូ រតនា អនុប្រធាន លោក រស់ មុនិន្ទអនុប្រធានទី២ លោក កែវ ហុក លី អគ្គលេខាធិការ លោក ប៉ុន សុភា អនុប្រធានការិយាល័យព័ត៍មាន លោក NHUYYEN VAN CUONGគ្រូបង្ហឹក លោក ទេព ជីវៈសុខម គ្រូបង្វឹកជម្រើសជាតិ លោក ឯម ធារ័ត្ន គ្រូជំនួយជម្រើសជាតិ និងកីឡាករកីឡាការិនីចំនួន១៣នាក់ ។
លោក បន្តថា កម្ពុជាបានត្រៀមវិញ្ញាសាចំនួន២០ ឲ្យកីឡាករកីឡាការិនីទាំង១៣នាក់ ហ្វឹកហាត់បំប៉ននៅប្រទេសវៀតណាមត្រៀម ទៅចូលរួម ប្រកួតជើងឯកពិភពលោក ដណ្តើមយកមកដាយមកជូនកម្ពុជាវិញ។ កីឡាករកីឡាការិនីទាំង១៣នាក់ និងវិលត្រឡប់មកពីប្រទេសវៀតណាមវិញ នៅថៃ្ងទី២៧ខែ កក្តដាហើយចេញដំណើរទៅប្រទេសឥណ្ឌានៅថៃ្ងទី៣០ ខែកក្តដា ឆ្នាំ២០១៧។
លោក បន្ថែមថា ក្នុងចំណោមវិញ្ញាសាចំនួន២០ខាងលើ ដែលអត្តពលិកកីឡាវ៉ូវីណាម ទៅចូលរួមប្រកួតជើងឯកពិភពលោក។ លោកឧក ញ៉ារំពឹងលើវិញ្ញាសាផ្នែកនារី អាចនាំយក មេដាយបានច្រើនដោយឡែកកីឡាករទិនភាពម្ចាស់មេដាយពិភពលោកកន្លងទៅគឺក្តីសង្ឈឹមខ្ពស់ម្នាក់ទៀត នៅក្នុងការនាំយកមេដាយពីការប្រកួតជើងឯកពិភពលោកនេះ។ ពាក់ព័ន្ធការបញ្ជូនកីឡាករកីឡាការិនីទៅចូលរួមប្រកួតជើងឯក កម្រិតតំបន់ និងពិភពលោក កន្លងមក សហព័ន្ធមានគោលដៅផ្តល់នូវបទពិសោធន៍ ពង្រឹងសមត្ថភាពបច្ចេកទេស ដើម្បីសិទ្ធផលល្អកាន់តែប្រសើរចាប់ពីឆ្នាំ២០១៩ ព្រោះកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក។ម្ស៉ាងទៀតការជំរុញគោលដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។គួរបញ្ជាក់ថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងបញ្ជូនកីឡាករកីឡាការិនី១៣នាក់និងប្រតិភូ៧នាក់ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលើកទី៥ នៅទីក្រុងញូឌាលី ប្រទេសឥណ្ឌា នៅថ្ងៃទី៣០ខែកក្កដាខណៈដែលការប្រកួតផ្លូវការណ៍ចាប់ពីថៃ្ង ទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧៕ សារីម