ព័ត៌មានទាន់ហេតុការណ៍៖

Atari បានបង្កើតមួកមានបំពាក់ Speaker ដែលហៅថា ‘Speakerhat’

ចែករំលែក៖

Atari បានបង្កើតអ្វីដែលថ្មីនោះគឺជា “Speakerhat” ។ វាមានឧបករណ៍បំពងសម្លេង ហើយវាក៏មានមីក្រូហ្វូននិងជាគូជាមួយប៊្លូធូសសម្រាប់ការនិយាយទូរស័ព្ទនិងចាក់ភ្លេង។ Atari និយាយថាទីបំផុតអ្នកអាចនិយាយជាមួយគ្នានិងស្តាប់ស្ទ្រីមអូឌីយ៉ូដូចគ្នាក្នុងពេលតែមួយ។ ខណៈពេលដែលវាត្រូវបានគេចាត់ទុកថាជាឧបករណ៍មួយនាពេលអនាគតជាមួយនឹង “ចេតនារបស់ Speakerhat គឺដើម្បីបន្តការអភិវឌ្ឍលើការរចនានិងវិស្វកម្មរហូតទាល់តែបច្ចេកវិទ្យានេះមើលមិនឃើញទាំងស្រុងដែលមើលទៅដូចជាមិនទំនងទាល់តែសោះ។ វាអាចបញ្ចូលគ្នាបានយ៉ាងល្អ ក្នុងចំណោមប្រធានបទដ៏ក្តៅគគុកនេះ ប៉ុន្តែសំរាប់មនុស្សពេញវ័យដែលមានជំនាញវិជ្ជាជីវៈនឹងមិនពាក់មួកដែលមានភ្ជាប់ប៊្លូធូសអាចចាក់ភ្លេងយ៉ាងខ្លាំង និងមានត្រាអក្សរ “Atari” នៅផ្នែកខាងមុខមួក។ ម្យ៉ាងទៀតការនិយាយទូរស័ព្ទរបស់អ្នកនឹងមានសំឡេងខ្លាំងហើយអាចឱ្យអ្នកណាម្នាក់ឮការសន្ទនារបស់អ្នកបានដែរឬទេ?

ទន្ទឹមនឹងនេះ ‘Speakerhat’ នេះមិនទាន់ដាក់លក់នៅឡើយទេ។ ផ្ទុយទៅវិញអ្នកអាចចុះឈ្មោះដើម្បីក្លាយជាអ្នកសាកល្បងបែតា។ មានតែមនុស្ស 10 នាក់ទេ ដែលនឹងត្រូវបានជ្រើសរើស។ សូមសំណាងល្អនៅទីនោះហើយសូមឱ្យដឹងពីរបៀបប្រើនិងបទពិសោធរបស់ Speakerhat ប្រសិនបើអ្នកក្លាយជាអ្នកសាកល្បងបែតា ៕ ហេង លក្ខិណា


ចែករំលែក៖