ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាឡែនបើកលឿនដូចហោះប៉ះនឹងម៉ូតូដឹកឈើក្រឡាប់ផ្ងារកង់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបាឡែន១គ្រឿងបានក្រឡាប់ផ្ងាជើងទ្រមេឃកាលពីវេលាម៉ោង៣និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នៅផ្លូវជាតិលេខ៤ ស្ថិតនៅចំណុចភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ខណៈដែលអ្នកបើកបរវាក់ប៉ះនិងម៉ូតូដឹកឈើ១គ្រឿងបណ្តាលឲ្យ ក្រឡាប់ផ្ងាជើងទ្រមេឃខ្ទាតអ្នកបើកបរចេញពីក្នងរថយន្តបណ្តាលឲ្យរងរបួស ធ្ងន់ធ្ងរបំផុតត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បុរសម្នាក់ជាអ្នកប៉ះកង់ម៉ូតូនៅទីនោះបានប្រាប់ថា មុនពេលកើតហេតុឃើញរថយន្តបាឡែននោះធ្វើដំណើរពីលិចមកយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុអ្នកបើកបរទំនងគាត់វាគនិងម៉ូតូអាសង់កូរ៉េដឹកឈើក៏ប៉ះម៉ូតូបណ្តាលឲ្យជ្រុះឈើ ហើយរថយន្តក៏រេចង្កូតទៅបុកនឹងខឿនថ្មហោះទៅបុកនឹងទំនូកដីក្រឡាបផ្ងាជើងតែម្តង។

ប្រភពពីសាក្សីដដែលបន្តថា ពេលនោះគេឃើញអ្នកបើកបរខ្ទាតចេញពី ក្នុងរថយន្តបាឡែនគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតមិនអាចថារស់ទេ។

ភា្លមៗនោះ សមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលចោមចៅក៏បានចុះដល់កន្លែងកើតហេតុបានបញ្ជាក់បន្ថែមថា រថយន្តរងគ្រោះម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-0617។ រថយន្តនេះធ្វើដំណើរពីលិចមកជើងតាមផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើតហេតុខាងលើអ្នកបើកបររថយន្តគាត់វាក់ប៉ះនឹងម៉ូតូអាសង់កូរ៉េ១គ្រឿងដឹកឈើ ហើយរថន្តក៏រេចង្កូតទៅបុកខឿនថ្មហោះទៅបុកទំនូកដីក្រឡាប់ផ្ងាជើង ពេលគេឃើញអ្នកបើកបរខ្ទាតចេញពីក្នុងរថយន្តមកក្រៅរងរបួសធ្ងន់បំផុត។

សមត្ថកិច្ចបន្តថា ក្រោយកើតហេតុរថយន្តត្រូវបានបញ្ជូនទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រីឯ អ្នកបើកបរត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរព្រះកុសមៈ៕ តាឡឹម


ចែករំលែក៖