ព័ត៌មានទាន់ហេតុការណ៍៖

ពិព័រណ៍អាពាហ៍ពិពាហ៍កាត់បន្ថយភាពស្មុគស្មាញដល់អ្នកមានគម្រោងរៀបការ

ចែករំលែក៖

ភ្នំពេញ៖ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ នឹងប្រារព្ធធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រនៅថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០១៧ ។

ពិព័រណ៍ដ៏ធំប្រចាំឆ្នាំមានចំនួនពីរថ្ងៃនេះ មានការបង្ហាញពីទម្រង់សិល្បៈ ប្រពៃណីជាច្រើន ចែកជូនទៅអ្នកចូលរួមទស្សនា ដូចជាដើរបង្ហាញម៉ូដសម្លៀកបំពាក់បែបប្រពៃណីសម័យទំនើប និងបុរាណ និងជាជួយកាត់បន្ថយភាពស្មុគស្មាញដល់អ្នកមានគម្រោងរៀបការនៅពេលខាង។

សម្រាប់ពិព័រណ៍អាពាហ៍ពិពាហ៍មានការតាំងបង្ហាញពីក្រុមហ៊ុនផ្នែកសេវាកម្ម និងផ្គត់ផ្គងសម្ភារៈអាពាហ៍ពិពាហ៍ប្រមាណជាង៥០ក្រុមហ៊ុន រួមមានសេវាកម្មថតរូបវីដេអូ មុនថ្ងៃអាពាហ៍ពិពាហ៍ Live video សេវាកម្មថតរូបនៅក្រៅប្រទេសស៊ុមរូបថតទំនើបសំអាងការ និងពិធីការ ផ្កា និងសេវាតុបតែងហាងនំCake សម្លៀកបំពាក់មង្គការរសណ្ឋាគារគ្រឿងសង្ហារឹមម្ហូបអាហារក្រុមភ្លេងក្រុមតុបតែងទឹកបាញ់ក្នុងកម្មវិធីរថយន្ដធនាគារហិរញ្ញត្ថុបង់រំលោះកម្ចី និងសេវាថែទាំសុខភាពជាដើម។

ក្រៅពីការដាក់តាំងបង្ហាញ និងប្រឹក្សាពីសេវាកម្មនានា ក្នុងពិធីមង្គលការកម្មវិធីនេះ ក៏មានការដើរបង្ហាញម៉ូដសម្លៀកបំពាក់ សម្រាប់ចូលរួមពិធីមង្គការ និងការសម្ដែងកម្មវិធីសំខាន់ៗមួយចំនួនទៀតដូចជាពិធីចូលម្លប់ពិធីបុកលល័ក្ខរបាំអអប្សារារបាំងពិណ្យអង្គរនិងការប្រគំភ្លេងបែបប្រពៃណីផងដែរ។

លោកសេងពិសិដ្ឋនាយកប្រតិបត្តិនៃក្រុមហ៊ុនអនុស្សា ដែលរៀបចំពិព័រណ៍នេះ បានឲ្យដឹងថា ពិព័រណ៍អាពាហ៍ពិពាហ៍នេះ បង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលទៅដល់អនាគត ជាគូស្វាមីភរិយា ដែលកំពុងរៀបចំមង្គលការនៅក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់សម្ភារសម្លៀកបំពាក់ សម្អាងការតុបតែងថតរូបពិធីការផ្សេងៗ ឲ្យទទួលបាននូវមង្គលមួយដ៏អស្ចារ្យ កាត់បន្ថយពេលវេលានិងចំណេញថវិកាទៀតផង។

លោកថាការរៀបចំអាពាហ៍ពិពាហ៍គឺជារឿងដែលគ្រប់គ្នាសឹងតែចៀសមិនរួច ដូច្នេះវាពិតជាសំខាន់ណាស់ ដែលអ្នកមានគម្រោងរៀបការទាំងអស់មានការត្រៀមខ្លួនរួចរាល់ដើម្បីថ្ងៃពិសេសរបស់ខ្លួននេះ។

លោកបញ្ជាក់ទៀតថាពិព័រណ៍នេះ នឹងក្លាយជាទីកន្លែងមួយដែលបង្កភាពងាយស្រួល និងកាត់បន្ថយភាពស្មុគស្មាញដល់អ្នកមានគម្រោងរៀបអាពាហ៍ពិពាហ៍ទាំងអស់ទទួលបានមង្គលការដល់អស្ចារ្យចំណេញថវិកា និងពេលវេលាផងដែរ។

លោកបន្តថាអ្នកចូលរួមទាំងអស់នឹងអាចប្រមូលបាននូវគំនិតល្អៗ ស្តីពីការរៀបមង្គលការយល់ដឹងពីរបៀបក្នុងការជ្រើសរើសសម្ភារ និងអ្នកផ្គត់ផ្គង់សេវាកម្មមង្គលការបានការប្រឹក្សានូវយោបល់ពីការដេគ័រឆាកការតុបតែងកន្លែងថតរូបអនុស្សាវរីយ៍និងការដេគ័រផ្កានៅមុខខ្លោងទ្វារចូលជាដើមផងដែរ។

បន្ថែមទៀតថា ដៃគូស្វាមីនិងភរិយាទាំងអស់គួរតែមានរៀបចំគម្រោងថវិកាដ៏វៃឆ្លាតមួយសម្រាប់ថ្ងៃមង្គលរបស់គេជាជាងចំណាយខ្ជះខ្ជាយ។ សន្សំលុយទុករៀបចំគ្រួសារក្រោយពេលរៀបការឲ្យបានច្រើនដើម្បីវិនិយោគទៅលើផ្ទះដី និងការបង្កើនប្រាក់ចំណូលផ្សេងៗ ដែលអាចនាំឲ្យគ្រួសារថ្មីបានឈានទៅរកត្រើយសុភមង្គលដ៏ល្អមួយក្នុងរយៈពេលវែងមួយមិនខាននោះឡើយ៕ វឌ្ឍនា


ចែករំលែក៖