ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនភ្លោះជិះម៉ូតូឌុបគ្នាទៅរៀនជួបគ្រោះថ្នាក់ចរាចរស្លាប់ម្នាក់គួរឲ្យរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តដឹកទំនិញរបស់កងដឹជញ្ជូន 《HC》១គ្រឿងបានបើកបរក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកនិងកិនក្មេងប្រុស២នាក់ដែលជាបងប្អូន ភ្លោះកំពុងជិះម៉ូតូ១គ្រឿងឌុបគ្នា បណ្ដាលឲ្យបងប្រុសបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង។ចំណែក ប្អូនប្រុសរងរបួស ហើយអ្នកបើកបររថយន្តបង្កហេតុ ត្រូវបាននគរបាលដែលន្រចាំការនៅគោលដៅរង្វង់មូល ថ្នល់បំបែកចោមចៅ ឃាត់ខ្លួនបាននាំទៅកាន់ប៉ុស្ដិ៍ចោមចៅរង់ចាំប្រគល់បន្តទៅកាន់ការិយាល័យនគរបាល ចរាចរផ្លូវគោកនៃស្នងការរាជធានីភ្នំពេញចាត់ការតាមច្បាប់។

ប្បត្តិហេតុគ្រោះថ្នាក់ចរាចដ៏រន្ធត់មួយនោះបានកើតឡើង កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវវ៉េងស្រេង ត្រង់ចំណុចជិតផ្សារចោមចៅ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងប្រុសរងគ្រោះដែលស្លាប់ឈ្មោះ ហ៊ាង ម៉េងឈាង អាយុ១៥ឆ្នាំ និងក្មេងប្រុសដែលរងរបួសឈ្មោះ ហ៊ាង ម៉េងឆ័ង អាយុ១៥ឆ្នាំដែលពួកគេគឺជាបងប្អូនភ្លោះនិងគ្នា ជាសិស្សរៀននៅសាលាប៊ែលធី មានទៅលំនៅក្នុង បុរីលឹម ឈាងហាក់ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌណោធិ៍សែនជ័យ។ក្មេងប្រុទាំងពីរនាក់នេះ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GE-4606 ហើយម៉ូតូនេះខ្ចីគេជិះទៀតផង ចំណែករថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខភ្នំពេញ 3D-4918 បើកបរដោយជនស្ទាវម្នាក់ឈ្មោះ សៀង ភា អាយុ២៥ឆ្នាំ លាបសក់ក្បាលពណ៏ទង់ដែង មានទីលំនៅក្នុងភូមិត្រពាំងថ្លា ឃុំអង្គតាសោម ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងប្រសរងគ្រោះទាំងពីរនាក់បានជិះម៉ូតូឌុបគ្នា ចេញពីក្នុងបុរសលឹមឈាងហាក់ ក្នុងបំណងទៅរៀនកួរដោយបានខ្ចីម៉ូតូសាច់ញាតិជិះ និងបានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត បន្ទាប់មកបានឆ្លងផ្លូវវ៉េងស្រេង ហើយខណៈពេលកំពុងឆ្លងជិតផុតទៅហើយ។

ស្រាប់តែរថយន្តខាងលើបើកបរយ៉ាងលឿនពីជើងទៅត្បូងទៅដល់ បានបុកពីក្រោយនិងកិនបណ្ដាលឲ្យបងជាប់ក្រោមកង់រថយន្តខាងមុខខាង ស្ដាំបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយឡែកប្អូនប្រុសរងរបួស ហើយម៉ូតូបានជាប់ក្រោមកង់ ក្រោយរថយន្តខាងឆ្វងរងការខូចខាតទាំងស្រុងតែម្ដង។

បន្ទាប់មកអ្នកបើកបររថយន្ត ត្រូវបានកម្លាំងនគរ បាលប្រចាំការក្បែរនោះចាប់ខ្លួនបាន ក្នុងខណៈកំពុងព្យាយាមរត់គេចខ្លួន ពេលនេះសាកសពត្រូវក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យ ហើយរថយន្តនិងម៉ូតូត្រនាំទៅកាន់ការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ខាននគរបាល រាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖