ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអបអរសាទរលើបណ្តាញសង្គមហ្វេសប៊ុកដល់ក្រុមកីឡាករបាល់ទាត់កម្ពុជាប្រកួតឈ្នះក្រុមកីឡាករប្រទេសហ្វីលីពីនយ៉ាងដូច្នេះថា៖
«ខ្ញុំសូមអបអរសាទរក្រុមកីឡាករបាល់ទាត់កម្ពុជា ដែលបានប្រកួតឈ្នះក្រុមកីឡាប្រទេសហ្វីលី ពីន (កម្ពុជា Vs ហ្វីលីពីន) ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតបាល់ទាត់វគ្គជម្រុះ AFC U-23 Championship Qualifiers 2018 (Group J) ដែលទើបបានបញ្ចប់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅមុននេះបន្តិច។
ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករជម្រើសជាតិកម្ពុជាដែលបានខិតខំលេងបានយ៉ាងល្អ។ ខ្ញុំសូមឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមកីឡាជម្រើសជាតិកម្ពុជា រួមទាំងគ្រូបង្វឹកនូវថវិកាម្នាក់ $1,000 (មួយពាន់ដុល្លារ)។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា នឹងផ្តល់នូវថវិកានេះជូនដល់ក្មួយៗ ក្រុមកីឡាករទាំងអស់។
អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡាជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន តាមទូរទស្សន៍ និងតាម Facebook ខ្ញុំ។ សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការប្រកួតលើកក្រោយៗទៀត»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ