ភ្នំពេញ៖ មួយរយៈពេលកន្លងមកនេះ គេឃើញជនជាតិបរទេសទាំងវ័យក្មេងនិងវ័យចំណាស់ តែងតែដេកស្លាប់ក្នុងសណ្ឋាគារ ឬផ្ទះសំណាក់ មួយចំនួនក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយភាគច្រើនត្រូវបានគេសង្ស័យថា ការស្លាប់នោះដោយសារតែការប្រើប្រាស់គ្រឿងញៀនហួសកំរិត បណ្ដាលឲ្យគាំងបេះដូងស្លាប់ ដោយឡែកបុរសជនជាតិស្វីសម្នាក់បានស្លាប់ដោយសារការផឹកស្រាអស់រយះពេល៣ថ្ងៃ បណ្ដាលឲ្យខ្យល់គស្លាប់តែម្តង ។
ជាក់ស្តែងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០១៧ នៅចំណុចបន្ទប់គ្មានលេខលើក្រែពូក ផ្ទះសំណាក់យីហោ (ដឹ អាយរីស ផ្លេស ផាប់) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ119E1ផ្លូវ110ភូមិ05សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះឈ្មោះJankiewicz Renaud ភេទប្រុស ជនជាតិ Switzerland មុខរបរចុងភៅ ឆ្នាំកំណើត1976 កាន់លិខិតឆ្លងដែនលេខ F3445595 ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះបានមកជួលាស្នាក់នៅផ្ទះសំណាក់យីហោ (ដឹ អាយរីស ផ្លេស ផាប់) ក្នុង បានរយះពេលយូរឆ្នាំមកហើយ ដោយមានមុខរបរចុងភៅនិងមិត្តភ័ក្រ២-៣នាក់ទៀត នៅមុខពេលកើតហេតុនោះ រយៈពេលបីថ្ងៃកន្លងមកគឺជនរងគ្រោះបានធ្វើខួបកំណើតរបស់ខ្លួន ដោយរូបគាត់បានផឹកស៊ីបីថ្ងៃជាប់គ្នា លុះនៅព្រឹកថ្ងៃទី២៣ ខែកក្ដដានេះ ស្រាប់តែមិត្តក័ក្រ្តទៅដាក់ជនរងគ្រោះឲ្យភ្ញាក់ ទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
ក្រោយកើតហេតុ ម្ចាស់ទីតាំងបានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកត្រួតពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ ដើម្បីដឹងថាជាករណីអ្វី ។
តាមការពិនិត្យនិងសន្និដ្ឋានរបស់លោក ឧកញ៉ា វិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ ជនរងគ្រោះ សព ស្លាប់ដោយសារការគាំងបេះដូង ។
បច្ចុប្បន្ន សពត្រូវបានយកទៅក្លាសេទុកនៅវត្តស្ទឹងមានជ័យ ៕ ស តារា