ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប្រើហ្គាសធ្លាយពេលកំពុងបើកផ្អើលប្រជាពលរដ្ននៅផ្សារលើ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ នៅផ្សារលើខេត្តកំពង់ឆ្នាំង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរថយន្តនីសាន់មួយគ្រឿង នេះបានបើកមកដល់ផ្សារលើ ស្រាប់តែធ្លាយហ្គាសចេញពីធុងហ្គាស ហុយទ្រលោម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំពីមុខផ្សារលើ ស្ថិក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលធ្លាយហ្គាស់នេះ ម៉ាកនីសាន់ ណាវរ៉ា ពាក់ស្លាកលេខ ភ្នំពេញ ២AL-៧៦៥០ បើកបរដោយជនជាតិចិន២នាក់ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហតុ ជនជាតិចិនទាំងពីរនាក់នេះបាននាំគ្នាបើករថយន្តមកមុខផ្សារលើ ពេលមកដល់គឺបើកចុះឡើង ដើម្បីរកកន្លែងចត ស្រាប់តែពេលនោះក៏រថន្តនោះធ្លាយហ្គាស ចេញពីធុង ហ្គាស រថយន្តនេះជារថន្តប្រើហ្គាសជំនួសប្រេងសាំង ។

នៅពេលកើតហេតុភ្លាមពេលនោះក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចេញមកជួយអន្តរាគមន៍ដើម្បីបាញ់ពន្លត់ផងដែរ មិនបណ្តាលឲ្យរថយន្តនេះឆេះនោះទេ និង មិនបង្កគ្រោះថ្នាក់ ដល់ម្ខាស់រថយន្តដែរ ។

ក្រោយពីពេលកើតហេតុ ម្ចាស់រថយន្តបានអូសរថយន្ត ទៅកន្លែងជួសជុសតែម្តង ៕ ចន្ថា


ចែករំលែក៖