ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ ដេីម្បីត្រៀមខ្លួនឆ្ពោះកាន់ វេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោក លើកទី១៣ ដែលនឹងរៀបចំឡើងនៅ ខេត្ត Kuching រដ្ឋSarawak ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២១-២៣ វិច្ឆិកា ២០១៧ខាងមុខនេះ ក្រោមប្រធានបទបញ្ហាប្រឈម និងផលប៉ះពាល់នានា ដែលបង្អាកនៃការធ្វើឲ្យមានបំលាស់ប្តូរ” ដូច្នេះកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមក្នុង វេទិកា សេដ្ឋកិច្ចឥស្លាមពិភពលោក នោះ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ ខណៈ លោកចូលរួម ក្នុងពិធី បើក សិក្ខាសាលា ក្រោមកិច្ចសហការវាងនឹងមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ការអប់រំ ហិរញ្ញវត្ថុឥស្លាម ម៉ាឡេស៊ី INCEIFជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាWIEF ប្រធានបទ “ចរន្តហិរញ្ញវត្ថុ”ដែលធ្វើឡើងចំនួន២ថ្ងៃ ពីថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២១០៧នៅសណ្ឋាគារអិនធើរកង់ទីណង់តាល់។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងដើម្បីចែករំលែកដល់សិក្ខាកាម នូវទស្សនវិស័យ និងការយល់ ឃើញកាន់តែ ប្រសើរឡើង ទៅលើចក្ខុវិស័យរបស់ ឧស្សាហកម្ម ហិរញ្ញវត្ថុឥស្លាម ដើម្បីឆ្ពោះទៅចាប់យកបរិញ្ញាបណ្ណហិរញ្ញវត្ថុដែល ល្អប្រសើរតាមរយៈ មីក្រូហិរញ្ញវត្ថុឥស្លាមនៅក្នុងប្រទេសអាស៊ាន។ សិក្ខាសាលានេះ បាន ដឹកនាំដោយវាគ្មិនចំណានតំណាងមក ពីមណ្ឌលឧស្សាហកម្មចំនួន១០ នៃប្រទេសចំនួន៩ ដែលសុទ្ឋសឹងជាភាគីដែលជំនាញនិងស៊ីជម្រៅ ស្តីអំពីប្រធានបទមីក្រូហិរញ្ញវត្ថុឥស្លាម ។
លោកបណ្ឌិត Tan Sri Wan Zahid នាយកមូលនិធិអប់រំរបស់ WIEF បានលើកឡើងថា ៖អាស៊ានមានប្រជាសាស្រ្ត និងសក្តានុពលជាវិជ្ជមានដល់ ការរីកចម្រើន ចំពោះ វិស័យហិរញ្ញ វត្ថុឥស្លាម ដោយសារតែមានការជ្រោមជ្រែង យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលប្រទេស នានា ។
ដោយសក្តានុពលនេះ ក្នុងនាម WIEF យើងមានសង្ឃឹមយ៉ាងមុតមាំថា វិបត្តិនៃការបង្អាកពីការ បំលាស់ប្តូរជាវិជ្ជមានលេីវិស័យហិរញ្ញវត្ថុ នឹងត្រូវបានដោះស្រាយតាមរយៈការផ្តល់សេវា កម្មហិរញ្ញប្បទានឥស្លាម ប្រកប ដោយចីរភាព និងប្រសិទ្ឋផលខ្ពស់។
លោកសាស្រ្តាចារ្យបណ្ឌិត Datuk Syed Othsman, អនុប្រធាន INCEIF បានបញ្ជាក់ថា៖ បើគិតពីភាគរយនៃស្ថិតិប្រជាជនមុស្លិមសរុបក្នុងពិភពលោក គឺមាន៦០ភាគរយ ដែលកំពុងរស់នៅក្នុងប្រទេសអាស៊ាន ដែលវាជាចំណុចសំខាន់ចាំបាច់សម្រាប់យើង ដើម្បីធ្វើ សមាហរណកម្ម និងកែ ទម្រង់វិបត្តិហិរញ្ញវត្ថុដែលធ្លាក់ចុះពីចំណុចមធ្យមមក ចំណុច ទាបអោយទៅបរិញ្ញាបណ្ណហិរញ្ញវត្ថុដែលល្អប្រសើរ ។
លោក ជូ វណ្ណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា ៖សិក្ខាសាលានេះ គឺជាយុទ្ឋសាស្រ្ដមួយជួយ ពង្រឹងចរន្តហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន ក៏ដូចជានៅកម្ពុជា ។
សិក្ខាសាលានេះ ក៏ជាការបោះ ជំហានបណ្តេីរៗសម្រាប់កម្ពុជា ក្នុងការចាប់យកវិស័យមីក្រូហិរញ្ញវត្ថុឥស្លាមឲ្យដំណេីរការព្រមគ្នាជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុឯកជនានាដែលកំពុងចរាចរណ៍នៅព្រះរា ជាណាចក្រកម្ពុជា ដេីម្បី ចូលរួមលេីកកំពស់ ការប្រកួតប្រជែងវិស័យហិរញ្ញវត្ថុ បំពេញតម្រូវការចាំបាច់លេីការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង បង្កេីនឱកាសវិនិ យោគព្រមទាំងបញ្រ្ជាបការផ្តល់ហិរញ្ញប្បទាន ដែលមានលក្ខណៈសមស្រប យកកម្រៃសេវាកម្មទាប ក្នុងគោលដៅលេីកកំពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាបង្កេីន លទ្ឋ ភាពអោយមានកំណេីនសហគ្រាសធនតូចនិងមធ្យម។
លោក អូស្មាន ហាស្សាន់បានបញ្ជាក់ថា៖ នៅក្នុងកិច្ចសម្ភាសន៍សន្និសិទ្ឋកាសែត ស្តីអំពីតួនាទី និងគុណប្រយោជន៍របស់ មីក្រូហិរញ្ញវត្ថុឥស្លាម គឺមានតួនាទីក្នុងការទ្រទ្រង់ការផ្តល់ហិរញ្ញប្បទានទាំងទ្រង់ទ្រាយតូចធំ ឯកជន រឺរដ្ឋ ដោយផ្អែកលេីក្របខណ្ឌឥស្លាម ដោយពុំមានយកការប្រាក់ គឺមាន តែកម្រៃសេវាកម្មក្នុងកម្រិតទាបបំផុត បេីប្រៀបធៀបទៅនឹងមីក្រូហិរញ្ញវត្ថុទូទៅ។
លោកបន្តថា៖ ក្នុងនាមភាគីកម្ពុជា គឺ ពិតជាចង់បានមីក្រូហិរញ្ញវត្ថុបែបឥស្លាមមានវត្តមាននៅកម្ពុជា ព្រោះនឹងផ្តល់នូវលក្ខណៈងាយស្រួល និង មានការលេីកលែងជាច្រេីនទៅដល់អតិថិជន ក៏ដូចជាដៃគូរអ្នកកម្ចីនិងដៃគូរវិនិយោគគ្រប់ទម្រង់ទាំងអស់។
សូមបញ្ជាក់ថា៖ វេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោកដែលហៅកាត់ថា WIEF គឺត្រូវបានបង្កេីតឡេីងដោយរដ្ឋាភិបាលម៉ាឡេស៊ី កាលពីឆ្នាំ២០០៣ហេីយតែងតែរៀបចំវេទិការថ្នាក់អន្តរជាតិនៅតាមបណ្តាប្រទេសនានាលេីពិភពលោកផ្តោតសំខាន់ទៅលេីការអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារឥស្លាម ការវិនិយោគ សិក្សាធិការសុខភាព និងឧស្សាហកម្មទេសចរណ៍ហាឡាល។
កាល ពីឆ្នាំ ២០១៥ WIEFសហការនឹងភាគីកម្ពុជា ដែលបានធ្វេីឡេីងនៅរាជធានីភ្នំពេញ ក្នុងការរៀបចំវេទិកាតុមូល ក៏ដូចជាបេីកវគ្គបំពាក់បណ្តុះបណ្តាលពីមីក្រូហិរញ្ញវត្ថុឥស្លាម និងភាពជាសហគ្រិនផងដែរ ៕ សំរិត