ប៉ោយប៉ែតៈ ជនសង្ស័យម្នាក់ជាប់ចោទពីបទលូចម៉ូតូ គាស់ពីដានចេញពីកន្លែងឃុំឃាំងប៉ុស្តិ៍ប៉ោយប៉ែត ត្រូងកម្លាំងនគរបាលដេញចាប់បង្កភ្ញាក់ផ្អើលទាំងព្រឹក កាលពីវេលាម៉ោង៨និង៣៦នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នគរបាលប្រាប់ថា ជនសង្ស័យនេះមានឈ្មោះ ក្រុម ណុយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបមិនពិត រស់នៅក្នុងភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកព្រហ្ម ពិសិទ្ធអធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកផែនព្រហ្មទណ្ឌបានមានប្រសាសន៍ថា ជនសង្ស័យខាងលើបានយកម៉ូតូពីផ្លូវជាតិលេខ៥៨ ដែលម៉ូតូអ្នកធ្វើស្រែដាក់លើផ្លូវហើយម្ចាស់ទៅធ្វើចំការ ស្របពេលឃើញស្ងាត់ជនសង្ស័យរួបនោះបានយកមកលក់នៅក្រុងប៉ោយប៉ែត បន្ទាន់ក្នុងតម្លៃ៥ពាន់បាត។ ដោយពលរដ្ឋឃើញមានការសង្ស័យបានរាយការណ៏ប្រាប់ កម្លាំងនគរបាលប៉ុស្តិ៍ប៉ោយប៉ែតឃាត់ខ្លួនតែម្ដង។
ក្រោយពីការចាប់ខ្លួនបានកម្លាំងនគបាលប៉ុស្តិ៍បានយកទៅដាក់កន្លែងឃុំឃាំង ដោយមិនទាន់បានសួរនាំរឿងរ៉ាវពាក់ពន្ធនឹងម៉ូតូផង កម្លាំងរវល់ជាប់ទទួលពាក្យបណ្ដឹងរបស់ពលរដ្ឋ ក៏ជនសង្ស័យខាងលើឡើងហែកពិដានដំបូលចេញរត់តែម្ដង។
លោកថា ជនសង្ស័យរួបនោះមិនបានឆ្លើយសារភាពប្រាប់កម្លាំងសមត្ថកិច្ចឡើយ ដោយផ្អែកលើវត្ថុតាងក្រោយពីរការសួរនាំរួចរាល់ ត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបាននាំយកទៅស្នងការខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ វណ្ណា