ព័ត៌មានទាន់ហេតុការណ៍៖

ព័ទ្ឋផ្ទះមួយកន្លែងចាប់ឈើធ្នង់បានច្រើនដុំម្ចាស់ផ្ទះរត់គេចខ្លួនអស់

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ ឈើធ្នង់ជាច្រើនដុំដែលឈ្មួញស្តុកទុកក្នុងផផ្ទះមួយកន្លែង ត្រូវបានសមត្ថកិច្ខរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោកព្រះរាជអាជ្ញារងអ៊ូ ផាត ចុះបង្ក្រាប និងដកហូតយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺដើម្បីបន្តនីតិវិធី។

ករណីបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិទួលធ្នង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ម្ចាស់ផ្ទះត្រូវបានដឹងថា ឈ្មោះយ៉េត គន្ឋា ភេទស្រី អាយុ៥២ឆ្នាំ។

ប្រភពពីមន្ត្រីនគរបាលមួយរូបបានបង្ហើបថា តាមការស្រាវជ្រាវ គឺក្រុមឈ្មួញបានដឹកឈើទាំងនេះចូលជារៀងរាល់យប់ ក្រុមឈ្មួញទាំងនេះដឹកតាមឡានតួរីសចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ដោយប្រើរូបភាពបង្កប់ក្រោមអុស។

ការឡោមព័ទ្ឋឆែកឆេរបន្ទាប់ពីសមត្ថកិច្ចសង្ស័យថាទីតាំងមួយនេះមានស្តុកឈើប្រណីតខុសច្បាប់ដែលដឹកចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់យកមកស្តុកទុកនៅទីនេះ។

ក្រោយឆែកឆេរសមត្ថកិច្ចរកឃើញមានឈើធ្នង់ជាច្រើនដុំនៅក្រោយផ្ទះ ដែលឈ្មួញបានដឹកយកមកស្តុកទុកដើម្បីរកឱកាសដឹកចេញទៅលក់បន្ត។មេព្រៃមួយរូបបានបង្ហើបថាមុនឈានដល់ការឆែកឆេរនេះ គឺខាងជំនាញរដ្ឋបាលព្រៃឈើទទួលសេចក្តីរាយការណ៍អំពីការស្តុកឈើប្រណីតទាំងនេះ ហើយបើតាមប្រភពគឺឈ្មួញដឹកយកមកពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់របៀបសត្វកណ្តៀរដោយប្រើរូបភាពបង្កប់ក្រោមអុស។

មន្ត្រីរដ្ឋបាលព្រៃឈើមួយរូបបានប្រាប់ថាប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្របសម្រួលដឹកនាំពីលោកព្រះរាជអាជ្ញារងអ៑ូផាតដោយដកហូតបានឈើធ្នង់ចំនួន៧១ដុំនិងអុសជាច្រើនស្ទែទៀតផង។ក្រោយដកហូតសមត្ថកិច្ចបានប្រមូលឈើធ្នង់ទាំងនេះយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺដើម្បីធ្វើការវាស់វែងនិងរៀបចំឯកសារតាមនីតិវិធីច្បាប់។ដោយឡែកម្ចាស់ផ្ទះបានរត់គេចខ្លួនអស់មុនពេលដែលសមត្ថកិច្ចចូលទៅដល់ តែទោះជាយ៉ាងណាក៏មិនអាចគេចខ្កួនបានរហូតឡើយនេះបើតាមមន្ត្រីរដ្ឋបាលព្រៃឈើបង្ហើប៕ សេនាស័ក្តិ


ចែករំលែក៖