ភ្នំពេញ៖ ចៅស្រីសម្តេចតេជោហ៊ុន សែន ទទួលបានមេដាយមាសការប្រឡងព្យាណូនៅប្រទេសសិង្ហបុរី ។
សម្តេចតេជោបានថ្លែងកាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា លើបណ្តាញសង្គមហ្វេសប៊ុកថា៖ «ប៉ុន្មានថ្ងៃមុនខ្ញុំបាននិយាយពីការដែលចៅខ្ញុំទៅប្រឡងព្យាណូ នៅសីង្ហបុរី។ ខ្ញុំមិនរំពឹងថាចៅស្រីខ្ញុំអាចទទួលបានចំណាត់ថ្នាក់ល្អនោះទេ ព្រោះចៅទើបមានវ័យ១០ឆ្នាំនៅ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ។ មិនដូចការគិតរបស់ខ្ញុំទេ វរលក្ខណ៍បានទទួលមេដាយមាសពីការប្រឡងនេះដែលមានបេក្ខជនមកពី៦ប្រទេសគឺកម្ពុជា ឥណ្ឌូនេសុី ហ្វីលីពីន ម៉ាឡេសុី វៀតណាម និងចិន។ វរលក្ខណ៍ទទួលមេដាយមាសមួយក្នុងចំណោមមេដាយមាសដែលកម្ពុជាយើងបានទទួល។
ខ្ញុំអរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលជួយបង្រៀនស្រី លក្ខណ៍អោយឈានឡើងដល់ដំណាក់កាលនេះ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ