ភ្នំពេញ៖ នៅក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការដោះស្រាយបញ្ហាជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ និងទឹកជំនន់ដែលបណ្តាលអោយខូចខាតផ្ទះសម្បែងនៅតាមតំបន់ក្នុងបណ្តាខេត្តមួយចំនួន។ ជាការពិត គឺ សម្តេចតេជោ ហ៊ុន សែន តែងតែនៅគ្រប់គ្រងស្ថានភាពសន្តិសុខប្រទេសជាតិ និងរិះរកនូវដំណោះស្រាយបន្ទាន់ចាំបាច់នានាជូនប្រជាពលរដ្ឋជាប់ជានិច្ច គឺទាំងក្នុងពេលដែលប្រជាពលរដ្ឋកំពុងរស់នៅសុខស្រួល និង ក្នុងពេលដែលប្រជាពលរដ្ឋកំពុងជួបប្រទះបញ្ហា។
សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តី ដែលមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះប្រទេសជាតិ ហើយតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ នេះហើយជាគុណធម៍របស់មេដឹកនាំដែលទទួលបានការគោរពស្រឡាញ់ និងគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទូទាំងប្រទេស។
សូមអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវបន្តឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋអោយបានទាន់សភាពការណ៍។ សូមបង្កើនការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ