ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀងប្រារព្ធទិវាអភិវឌ្ឍន៏វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី៥ ក្រោមអធិបតីពីលោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សា​គណៈគ្រូពេទ្យជាតិកម្ពុជា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកវេជ្ជបណ្ឌិតកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានថ្លែងថា គ្រប់សេវ៉ាឯកជនទាំងអស់ក្នុងខេត្តស្វាយរៀង ក្នុងពេលនេះ គឺមិនត្រូវធ្វើកិច្ចសន្យាអប់រំដូចមុនដោយអនុគណៈកម្មការត្រូវចុះគ្រប់ក្រុងស្រុក ដើម្បីពិនិត្យឲ្យតែឃើញសេវាឯកជនមិនបានចុះបញ្ជារការ​និងលិខិតស្នាមត្រឹមត្រូវតាមច្បាប់នៅកន្លែងណាត្រូវប្ដឹងសមត្ថកិច្ច និងឃាត់ខ្លួនចាត់ការតាមច្បាប់ដោយមិនមានការលើកលែងឡើយ ។

ការថ្លែងបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុង ទិវាអភិវឌ្ឍន៏វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី៥ ក្រោមអធិបតីពីលោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សា​គណៈគ្រូពេទ្យជាតិកម្ពុជា។

លោកក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត របស់លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីសុខាភិបាលទាំងអស់ អាជ្ញាធរមូលដ្ឋានមន្ទីរ ពាក់ព័ន្ធនានា ព្រមទាំងអង្គការដៃគូរអភិវឌ្ឍន៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងវិស័យសុខាភិបាល ដើម្បីលើក កម្ពស់សុខភាព និងសុខមាលភាពរបស់ប្រជាជនកម្ពុជាជាពិសេសប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង រួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ ។

ឱកាសនោះដែរលោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សា​គណៈគ្រូពេទ្យជាតិកម្ពុជាបានថ្លែងថា លោក លោកស្រីតំណាងករុមប្រឹក្សាគណះគ្រូពេទ្យខេត្តទាំង៦ និងគ្រូពេទ្យទាំងអស់ដែលបានមកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីអភិវឌ្ឍន៏ឲ្យបានរឹងមាំព្រមទាំងមានបទបង្ហាញគឺធ្វើយ៉ាងណាគ្រូពេទ្យត្រូវមានសមត្ថភាពគុណភាពនិងថែទាំសង្គ្រោះជីវិតដល់អ្នកជម្ងឺផងដែរ ៕ យឹម សុថាន


ចែករំលែក៖