ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានដឹកនាំមន្ត្រីក្រោឱវាទ ចុះសួរសុខទុក្ខ លោក ឈឺន ចន្ថា សមាជិកក្រុមប្រឹក្សាសង្កាត់ស្រះចក ដែលមានជម្ងឺកំពុងសំរាក់ព្យាបាលនៅផ្ទះ ក្នុងនោះលោក អភិបាល បានឧបត្ថម្ភ ថវិកាចំនួន៤០០,០០០រៀល និង លោក ប្រធានក្រុមប្រឹក្សារខណ្ឌ ថវិកាចំនួន១០០ដុល្លា ។
បន្ទាប់មកលោក អភិបាលខណ្ឌ និង លោកប្រធានក្រុមប្រឹក្សាខណ្ឌ រួមទាំង មន្ត្រីក្រោមឱវាទ បានបន្តចុះសួរសុខទុក្ខ លោកស្រី ឈឹម វត្តី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ មានជម្ងឺ កំពុងសំរាក់ព្យាបាលនៅផ្ទះ ឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល និង លោក ពោជ កន សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលទី១ ថវិកាចំនួន៤០០,០០០ ៕ស តារា