ណាហ្គាវើលឈ្នះពានរង្វាន់ភោជនីយដ្ឋាន និងស៉្បាចំណាត់ថ្នាក់ពិភពលោកជាថ្មីម្តងទៀត
ភោជនីយដ្ឋានចិន Fortune Palace ភោជនីយដ្ឋានអ៊ីតាលី Bistro Romano និងមណ្ឌលស៉្បារបស់ណាហ្គាវើលទទួលបានកិត្តិយស និងមោទនភាពយ៉ាងខ្លាំង
ភ្នំពេញ៖ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧ ៖ ណាហ្គាវើលដែលជាសណ្ឋាគារ និងមណ្ឌលកម្សាន្តឈានមុខគេក្នុងតំបន់ទន្លេមេគង្គមានកិត្តិយសយ៉ាងខ្លាំងដែលឈ្នះពានរង្វាន់ភោជនីយដ្ឋាន និងស៉្បាប្រណីតចំណាត់ថ្នាក់ពិភពលោកកាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៧នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ពានរង្វាន់ដ៏ធំនេះ គឺផ្តល់ដល់ភោជនីយដ្ឋាន និងមណ្ឌលស៉្បាមកពីជុំវិញពិភពលោកដែលមានស្នាដៃឆ្នើមបំផុតក្នុងវិស័យបដិសណ្ឋារកិច្ច។ នៅក្នុងរាត្រីប្រគល់ពាននោះ ណាហ្គាវើលបានឈ្នះពានរង្វាន់ធំៗចំនួន ៥ ពីរឆ្នាំជាប់ៗគ្នាដែលចំនួននេះគឺជាចំនួនច្រើនជាងគេក្នុងប្រទេសកម្ពុជា។
ភោជនីយដ្ឋានរបស់ណាហ្គាវើលបានបន្តឈ្នះពានរង្វាន់បន្ថែមពីឆ្នាំមុនដោយភោជនីយដ្ឋានអ៊ីតាលី Bistro Romanoបានឈ្នះពានរង្វាន់ចំណាត់ថ្នាក់ប្រទេសដែលមានម្ហូបអ៊ីតាលីឆ្ងាញ់លើសគេ និងពានរង្វាន់ចំណាត់ថ្នាក់ប្រទេសដែលមានម្ហូបឆ្ងាញ់លើសគេ។ភោជនីយដ្ឋានចិន Fortune Palaceឈ្នះពានរង្វាន់ប្រចាំតំបន់ដែលមានម្ហូបចិនឆ្ងាញ់លើសគេក្នុងតំបន់អាស៊ីភាគអាគ្នេយ៍និងពានរង្វាន់ភោជនីយដ្ឋានប្រណីតចំណាត់ថ្នាក់ប្រទេស។ ក្នុងឆ្នាំ ២០១៦ ភោជនីយដ្ឋានអ៊ីតាលី Bistro Romano បានឈ្នះពានរង្វាន់ចំណាត់ថ្នាក់ប្រទេសដែលមានម្ហូបអ៊ីតាលីឆ្ងាញ់លើសគេ ហើយភោជនីយដ្ឋានចិន Fortune Palace បានឈ្នះពានរង្វាន់ចំណាត់ថ្នាក់ប្រទេស និងពិភពលោកលើកទី ២ ដែលមានម្ហូបចិនឆ្ងាញ់លើសគេ។ ចំណែកមណ្ឌលស៉្បាណាហ្គាវើលបានឈ្នះពានរង្វាន់ស៉្បាសណ្ឋាគារប្រណីតចំណាត់ថ្នាក់ប្រទេសប្រចាំព្រះរាជាណាចក្រកម្ពុជា។
ភោជនីយដ្ឋានចិន Fortune Palace របស់ណាហ្គាវើលគឺជាភោជនីយដ្ឋានដែលមានបម្រើម្ហូបប្រពៃណីចិនរសជាតិដើមគ្រប់មុខ ហើយចំណែកភោជនីយដ្ឋានអ៊ីតាលី Bistro Romano មានបម្រើម្ហូបរសជាតិដើមបែបអ៊ីតាលីជាមួយកំពូលគ្រឿងផ្សំគ្រប់ប្រភេទ។ មណ្ឌលស៉្បាណាហ្គាវើលផ្តល់នូវបទពិសោធន៍ស៉្បាតាមក្បួនបុរាណខ្មែរក្នុងបន្ទប់ប្រណីតឯកជនប្រកបដោយផាសុកភាព និងសេចក្តីសុខ។
នាយកចាត់ការទូទៅសណ្ឋាគារណាហ្គាវើល លោក Christopher Park បានមានប្រសាសន៍ថា “យើងមានមោទនភាពយ៉ាងខ្លាំងដែលបានទទួលពានរង្វាន់ទាំងនេះម្តងទៀតក្នុងឆ្នាំនេះ។ យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលណាហ្គាវើលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិដែលមានភោជនីយដ្ឋាន និងមណ្ឌលស៉្បាឆ្នើមជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ពានរង្វាន់ទាំងនេះគឺជាការលើកទឹកចិត្តមួយយ៉ាងខ្លាំងសម្រាប់គ្រួសារណាហ្គាវើលក្នុងការបន្ត និងប្តេជ្ញាចិត្តផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អតិថិនជន និងភ្ញៀវរបស់យើង”។
គួរកត់សម្គាល់ថា ពានរង្វាន់ភោជនីយដ្ឋាន និងស៉្បាប្រណីតនេះគឺផ្តល់ដល់ភោជនីយដ្ឋាន និងមណ្ឌលស៉្បាណាដែលផ្តល់ឧត្តមភាពផ្នែកសេវាកម្មកម្រិតពិភពលោក ហើយត្រូវបានបោះឆ្នោតដោយសាធារណជនទូទៅ។ ណាហ្គាវើលសូមថ្លែងអំណរគុណដល់អតិថិជន និងភ្ញៀវទាំងអស់ដែលបានបន្តគាំទ្រសេវាកម្មរបស់យើង និងជួយលើកកម្ពស់កិត្តិស័ព្ទកម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈទៅកាន់ពិភពលោក។
អំពីណាហ្គាវើល®
ស្នាក់នៅ សម្រាកលម្ហែជប់លៀងកម្សាន្តស្រស់ស្រូបនិងប្រជុំនៅណាហ្គាវើល មណ្ឌលកម្សាន្តប្រចាំតំបន់ទន្លេមេគង្គ។
ណាហ្គាវើលស្ថិតនៅទីតាំងយុទ្ធសាស្ត្រក្នុងរាជធានីនៃប្រទេសកម្ពុជាដែលមានទេសភាពស្រស់ត្រកាលទាក់ទាញនៅជាប់ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយក្នុងរាជធានីភ្នំពេញ។
ណាហ្គាវើលភ្នំពេញគឺជាសណ្ឋាគារ និងមណ្ឌលកម្សាន្តឈានមុខគេក្នុងប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់អន្តរជាតិប្រមាណ ២២ ក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។ ណាហ្គាវើលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនណាហ្គាខបដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង (លេខកូដភាគហ៊ុន ៣៩១៨)។
ណាហ្គាវើល មានទំហំផ្ទៃដីសរុបជាង ១ លានហ្វីតការ៉េដែលមានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង៧០០ បន្ទប់ភោជនីយដ្ឋាន និងក្លឹប ២០ កន្លែង មណ្ឌលស្ប៉ាដ៏ប្រណីតហាងលក់ទំនិញរួចពន្ធ រួមមានក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែបរួមមានកាស៊ីណូ សាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់។
សម្រាប់សំណួរទាក់ទងការផ្សព្វផ្សាយ និងរូបភាព សូមទាក់ទង ៖
Ms. PhoukSolinda
Brand Executive
Tel: (+855) 15 618 886
Email: phouksolinda@nagaworld.com
Ms. Melanie Loong
Senior Marketing Communications Manager
Tel: (+855) 10737 684
Email: melanieloong@nagaworld.com
អត្ថបទ៖ ស ដារ៉ា