សម្តេចតេជោសូមឲ្យអាជ្ញា ធរកងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវបន្តឃ្លាំតាមដានមើល សភាពការណ៍ទឹកឡើងចុះ និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា៖
សូមជូនពរបងប្អូនប្រជាពលរដ្ឋបានសុខសប្បាយ និងរីករាយថ្ងៃចុងសប្តាហ៍!
ទន្ទឹមនឹងនេះ សូមអាជ្ញា ធរកងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវបន្តឃ្លាំតាមដានមើល សភាពការណ៍ទឹកឡើងចុះ និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ ត្រូវបង្កើនការយកចិត្តទុក ដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចដើម្បីសុវត្ថភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់យើងទាំងអស់គ្នា ហើយគណបក្សប្រជាជនគឺនៅជាមួយ បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់៕