ក្រុមហ៊ុន Microsoft បានបង្ហាញ Mouse និងក្តារចុចទំនើបថ្មីរបស់ខ្លួនកាលពីខែមុន។ ឧបករណ៍ទាំងពីរនេះត្រូវបានរចនាឡើងដូចជាឧបករណ៍ Surface របស់ក្រុមហ៊ុន ហើយក្តារចុចនេះមានប៊ូតុង “កូនសោ” និងស៊ុមអាលុយមីញ៉ូមរឹងមាំ។ វាក៏មានឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃនៅចន្លោះគ្រាប់ចុចជំនួស (Alt) និងគ្រាប់ចុចបញ្ជា (Ctrl) សម្រាប់ Windows Hello biometric security ។ ក្តារចុចនិង Mouse ឥឡូវនេះអាចរកបានក្នុងតម្លៃ 130 ដុល្លារ និង 50 ដុល្លារ។
ជាផ្នែកមួយនៃ Windows 10, Hello អាចដោះសោកុំព្យូទ័ររបស់អ្នកជាមួយស្នាមម្រាមដៃ ឬមុខរបស់អ្នកបានដោយគ្រាន់តែអ្នកត្រូវការកាមេរ៉ាដែលប្រសប់គ្នា។ វាធ្វើការជាមួយក្តារចុចថ្មី ដូច្នេះអ្នកនឹងអាចអូសម្រាមដៃរបស់អ្នកដើម្បីចូលប្រើម៉ាស៊ីនរបស់អ្នក។ Mouse ដ៏ទំនើបនេះផ្គូផ្គងក្តារចុច នៅក្នុងរចនាប័ទ្មនិងភ្ជាប់តាមរយៈប៊្លូធូសថាមពលទាបផងដែរ។ ក្រុមហ៊ុន Microsoft បានអះអាងថាក្តារចុចនេះអាចប្រើបានរហូតដល់ 4 ខែក្នុងការប្រើប្រាស់ពេញលេញ និង Mouse គួរមានរយៈពេលរហូតដល់ 12 ខែក្នុងការសាកថ្មម្ដងផងដែរ ៕ ហេង លក្ខិណា